ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ខេត្តព្រៃវែង៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នាព្រឹកថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំ C ជាន់ទី១នៃសាលាខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានលើកយករបៀបវារៈសំខាន់ៗរួមមាន៖
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣-ពិនិត្យ និងអនុម័តលើដំណោះស្រាយរបស់រដ្ឋបាលខេត្ត ចំពោះករណីដីទំនាស់នៅចំណុចគល់ស្ពានស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង
៤-សេចក្តីរាយការណ៍របស់គណៈកម្មាធិកានានារបស់ក្រុមប្រឹក្សាខេត្តៈ
- គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
- គណៈកម្មាធិការលទ្ធកម្មខេត្ត
៥-បញ្ហាផ្សេងៗ៕