ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៣
ខេត្តស្វាយរៀង៖កិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង បានលើកយកនូវរបៀបវរៈ ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤។
២-ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័តកម្មវិធីចំណូល ចំណាយថវិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
-ពិនិត្យ និងអនុម័តកម្មវិធីចំណូល ចំណាយថវិកា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។
៤-ស្តាប់របាយការណ៍ប្រចាំខែសីហានិងទិសដៅការងារខែកញ្ញាឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥-ស្តាប់របាយការណ៍ប្រចាំខែសីហានិងទិសដៅការងារខែកញ្ញាឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)៕