ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មនុស្ស២នាក់បានស្លាប់ភ្លាមៗ ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប​ង្កឡើងដោយ​ម៉ូតូបើក​បុកអ្នក​ថ្មើរជើង
Mon,31 August 2020 (Time 08:54 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 508នាក់)


ខេត្តកណ្តាល​៖អ្នកបើកបរម៉ូតូ​ហុងដាសេ១២៥ និង​អ្នកថ្មើរជើរ បានស្លាប់ភ្លាមៗនៅ​នឹងកន្លែង​កើត​ហេតុ បន្ទាប់​ពីម្ចាស់​ម៉ូតូ​បើក​បរខ្វះការប្រុងប្រយត្ន័ក្នុងល្បឿនលឿន ជ្រុល​ចង្កូត​ទៅបុក​អ្នកថ្មើរជើង​ ដែលកំពុងដើរឆ្លងផ្លូវ។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង​កាលពីវេលាម៉ោង​ជាង៦ល្ងាច ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត្រ២២-២៣ ស្ថិតក្នុង​ភូមិ​ព្រែក​ក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ដែលបាត់បង់ជីវិតខាងលើមានឈ្មោះ កែវ សារិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិឌួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នក​ថ្មើរជើង និងឈ្មោះ ពិន វីរៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានទី​លំនៅសព្វថ្ងៃភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នក​បើកម៉ូតូ។​

សមត្ថកិច្ច​បានឱ្យដឹងទៀតថា មុនពេលកើតហេតុ មានម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ១២៥ ពាក់​ស្លាកលេខភ្នំពេញ​1FF-2130 ជិះធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៥ មានទិសដៅ​ពី​ជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុក​អ្នកថ្មើរជើង​ដែលកំពុងដើរ​ឆ្លងផ្លូវពីកើត​ទៅ​លិច បណ្តាលឱ្យស្លាប់ទាំងអ្នកថ្មើរជើង និងអ្នកបើកបរម៉ូតូ។​

បច្ចុប្បន្នសពទាំងពីរត្រូវប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូយក​ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាបណ្តោះអាសន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9204 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50189 នាក់
ខែនេះ :
250913 នាក់
3 ខែនេះ :
687925 នាក់
សរុប :
15521857 នាក់