ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កំពុងជិះ​ម៉ូតូឌុបគ្នា ត្រូវរថយន្ត​មិនស្គាល់ម៉ាកបើក​បុក​ និងកិនពីលើ បណ្តាលឲ្យស្លាប់យ៉ា​ងអា​ណោចអាធម៍ នៅនឹងកន្លែង
Mon,31 August 2020 (Time 08:03 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 405នាក់)


រាជធានីភ្នំពេញ​៖បុរសជាជាងសំណង់២នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក​ និងកិនពីលើ បណ្តា​លឲ្យស្លាប់យ៉ាងអាណោចអាធម៍ នៅនឹងកន្លែង ខណ:កំពុងជិះម៉ូតូឌុបគ្នា កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣០ ខែសីហា​ ឆ្នាំ២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ។​

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង1M-8712 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ណាមួយផ្លូវកែងផងនោះ ហើយគាប់ជួនមាន​រថយន្ដ​មួយគ្រឿងដែលមិនចាំម៉ាក បានបើកបុក និងកិនពីលើម៉ូតូ បណ្ដាល​ឲ្យស្លាប់ទាំង២នាក់​យ៉ាងអា​ណោច​អាធ័មតែម្ដង ចំណែកឯម្ចាស់រថយន្ដ ក្រោយពីបង្កហេតុក៏បានបើ​ករត់គេចបាត់ស្រមោ​លតែម្តង។

​សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ នូ កាន អាយុជាង ២០ឆ្នាំ​ មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ​ម្ដុំ​វត្ត​សន្សំ​កុសល ខណ្ឌមានជ័យ មាន​ស្រុកកំណើត ភូមិ​ចក ឃុំ​សំរោង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ និងឈ្មោះ ផន សុ​វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​ដូចគ្នា មាន​ស្រុកកំណើត ភូមិ​ជ្រោយ​ដង​ ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។

សពក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងនិងធ្វើកោសល្យវិច្ច័យរួច ប្រគល់ឲ្យក្រុមគ្រួសារយក​ទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1439 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
53035 នាក់
ខែនេះ :
277241 នាក់
3 ខែនេះ :
651467 នាក់
សរុប :
13935312 នាក់