អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួស ប្រវែង៧០៥០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួស ប្រវែង៧០៥០ម៉ែត្រ ទទឹង០៥ម៉ែត្រ ពីភូមិខ្ជាយ ទៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
គម្រោងផ្លូវស្ថាបនាក្នុងនោះរួមមាន៖
១-ផ្លូវក្រាលគ្រួសក្រហមពីឃុំគុត្តសត ស្រុកអូរជ្រៅ ដល់ភូមិបល្ល័ង ប្រវែង១៣ ២៤០ម៉ែត្រ ទទឹង០៥ម៉ែត្រ(ស្ថាបនារួច)
២-ផ្លូវគ្រួសក្រហមពីភូមិចែងមែង ដល់ព្រំប្រទល់ឃុំចំណោម ស្រុកមង្គលបូរី ប្រវែង១០ ០០០ម៉ែត្រ ទទឹង០៥ ម៉ែត្រ(ស្ថាបនារួច)
៣-ផ្លូវក្រាលគ្រួសក្រហម តភ្ជាប់ពីភូមិចែងមែងខ្ចាយ ស្រះភ្លោះដល់ភូមិហ៊ុបឬស្សី ឃុំសឿ ស្រុកមង្គលបូរី ប្រវែង៧០៥០ម៉ែត្រ ទទឹង០៥ម៉ែត្រ (បានស្ថាបនារួច)
៤-ត្រៀមបន្តគ្រួសក្រហមពីព្រំប្រទល់ឃុំតាគង់ ដល់ឃុំចំណោម ប្រវែង១២ ២០០ម៉ែត្រ ទទឹង០៥ម៉ែត្រ
៥-ផ្លូវក្រាលគ្រួស ប្រវែង ៧០៥០ ម៉ែត្រ ទទឹង០៥ម៉ែត្រ ពីភូមិខ្ជាយ ទៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ៕