ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក «ស្រីម៉ា ស្គីនឃែ» និង «ស្រីម៉ា រក្សាសម្រស់ PSM» នៅលើគណនី Facebook
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក ស្រីម៉ា ស្គីនឃែ និងស្រីម៉ា រក្សាសម្រស់ PSM គ្មានលេខប្រវេសន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានតម្រូវឱ្យម្ចាស់គណនី Facebook ខាងលើត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ ឬលក់ចែកចាយគ្រឿងសម្អាងម៉ាក ស្រីម៉ា ស្គីនឃែ និងស្រីម៉ា រក្សាសម្រស់ PSMគ្មានលេខប្រវេសន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលជាបន្ទាន់៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោម៖