នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គហ្វឹកហ្វឺនជំនាញ គ្រប់គ្រងគ្រោះមហន្តរាយ របស់កងពលធំអន្តរាគមន៍លេខ៣
ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយន្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គហ្វឹកហ្វឺន ជំនាញគ្រប់គ្រងគ្រោះមហន្តរាយ របស់កងពលធំអន្តរាគមន៍លេខ៣។
ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពី មេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមលេខ៣ជាច្រើនរូបផងដែរ។
យោងតាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមចូលរួមសរុប១១៥នាក់ ក្នុងនោះកងពលធំអន្តរាគមន៍លេខ៣ ចំនួន២៥នាក់ កងពលតូច៧,៨,៩ ក្នុងមួយកងពលតូច ចំនួន២៥នាក់ និងមកភូមិភាគ៤ ចំនួន១៥នាក់។វគ្គហ្វឹកហ្វឺនពិតជាមានសារៈសំខាន់បំផុតចំពោះនាយទាន ពលទាហាន ក្នុងការងារបច្ចេកទេសគ្រប់គ្រងបច្ចេកទេស សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស សត្វ ការពារទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ នាពេលបច្ចុប្បន្ន និងនៅអនាគត់។
ក្នុងនោះដែរ ឯកឧត្តមនាយឧត្តម គន់គីម ទេសរដ្ឋមន្រ្តី បាននាំយកនូវអង្ករចំនួន១០តោន និងត្រីខ ចំនួន១តោន ប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ផងដែរ៕