ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ ជាវ តាយ អភិបាលខេត្តកំពត ​ដឹកនាំប្រជុំពិនិត្យលើ​គុណភាព​ ប្រសិទ្ធភាពការងា​រប្រមូលសម្រាម
Fri,28 August 2020 (Time 10:47 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 458នាក់)


ខេត្តកំពត៖ក្នុង​កិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលើគុណ​ភាព ប្រសិទ្ធភាពក្នុងការប្រមូលសម្រាម នា​ព្រឹក​ថ្ងៃសុក្រ​ ១០កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​២៨​ ខែ​សីហា​ ឆ្នាំ២០២០​ ដែល​មាន​ថ្នាក់ដឹកនាំមកពីអង្គភាពចំ​ណុះសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ នៃក្រុងកំពត​ និងស្រុកទឹកឈូ​ចំនួន​២១ឃុំ​ សង្កាត់ផង​នោះ ឯកឧត្តម​ ជាវ តាយ​ អភិបាល នៃគ​ណៈអភិបា​លខេត្តកំពត​ បានមានប្រសាសន៍បញ្ជាក់ថា បើទោះបី​រយៈពេល​កន្លងមករដ្ឋ​បាល​ខេត្ត តែងបានបើ​កកិច្ចប្រជុំជំរុញ ណែនាំ ដល់មន្ទីរអង្គភាពជំ​នាញពាក់ព័ន្ធ អាជ្ញាធរ ក្រុងស្រុក ឃុំ សង្កាត់ ក្នុងក្រុងកំពត​ និងស្រុកទឹកឈូ​ ជាញឹកញាប់ក៏ពិតមែន​ ប៉ុន្តែនៅពេ​លបច្ចុប្បន្ន​សង្កេតឃើញ​ នៅមិនទា​ន់មានលក្ខណៈល្អប្រសើរនៅឡើយ ហើយនៅ​តែមានបញ្ហាប្រ​ឈមការប្រមូល​ទុកដាក់​កាកសំណល់សម្រាម ការថែរក្សាអនា​ម័យបរិស្ថាន នៅតាមមូលដ្ឋាននៃឃុំសង្កាត់នីមួយៗ ពោលគឺ​តាម​លំនៅដ្ឋានប្រជាពលរដ្ឋ តាមដងផ្លូវ សួនសាធារណៈ តាមដងព្រែកកំពតជាដើម។

ពាក់ព័ន្ធនឹងការប្រមូល​សំរាមរបស់ក្រុមហ៊ុនហ្កាអ៊ែ (gaea ) រយៈពេល១០ឆ្នាំ នៅក្នុងក្រុងកំពត​ និង​ឃុំមួយចំនួនជាប់ក្រុងកំពត​ កន្លងមកនេះ ភាគច្រើនគឺ​អាជ្ញាធរឃុំ សង្កាត់តែងតែបា​នលើកឡើង នៃការយឺត​យ៉ាវក្នុងការប្រមូលសម្រាម ធ្វើឲ្យប្រ​ជាព​លរដ្ឋរអ៊ូរទាំជាញឹកញាប់។
ជាមួយគ្នានោះឯកឧត្ដម​ អភិបាល​ខេត្ត​ បានសំណូមពរដល់អាជ្ញាធរ​ ក្រុង​ ស្រុក​ ឃុំសង្កាត់​ ត្រូវចូល​រួមធ្វើយុទ្ធនាការ​ប្រមូលសម្រាម ​ក្នុងភូមិសាស្រ្ត​របស់ខ្លួន​មួយសប្តាហ៍អោយបានម្តងធ្វើជាប្រចាំ​ ត្រូវ​ផ្សព្វផ្សា​យដល់ប្រជា​ពលរដ្ឋអោយពួកគាត់​មានការយល់ដឹង​ ការវេចខ្ចប់ទុកដាក់សម្រាម​ តាមគ្រប់ម​ធ្យោបាយដែលអាចធ្វើ​បាន​ និងត្រូវកាប់ឆ្ការព្រៃតាមដងផ្លូវ​ ដើ​ម្បីអោយមា​នសោភណ្ឌភា​ពស្អាតផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14284 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55269 នាក់
ខែនេះ :
255993 នាក់
3 ខែនេះ :
693005 នាក់
សរុប :
15526937 នាក់