មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះពិនិត្យតាមទីតាំងខារ៉ាអូខេ នៅក្នុងស្រុកកំរៀង
ខេត្តបាត់ដំបង៖ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលស្រុកកំរៀងដឹកនាំដោយលោកអភិបាលរងស្រុក ចុះណែនាំដល់អ្នកគ្រប់គ្រងទីតាំងខារ៉ាអូខេឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនអនុញ្ញាតឲ្យបើកដំណើរការខារ៉ាអូខេជាដាច់ខាត ព្រមទាំងបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ផងដែរកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
ក្នុងនោះក្រុមការងារក៏បានណែនាំឲ្យម្ចាស់អាជីវកម្មខារ៉ាអូខេ ដែលមានបំណងចង់កែប្រែទីតាំងអាជីវកម្មខ្លួនទៅជាភោជនីយដ្ឋាន ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ដើម្បីឲ្យក្រុមការងារជំនាញចុះត្រួតពិនិត្យបច្ចេកទេស និងត្រូវអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍៕