ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ០៦នាក់ ត្រូវកម្លាំងនគរបា លខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន ពា​ក់ពន្ធ័ករណីឆក់​កាបូបយួរដៃ
Thu,27 August 2020 (Time 02:55 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 397នាក់)


រាជធានីភ្នំពេញ៖​បន្ទាប់ពីរត់គេចខ្លួនបាន​១ថ្ងៃ ត្រូវកម្លាំងនគរបាល​ប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយ​និងកម្លាំង​នគរបាលព្រហ្មទណ្ឌ​ខណ្ឌសែនសុខ ស្រាវជ្រាវ​ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ កាលពីវេ​លាម៉ោង១៤ ថ្ងៃទី២៦ ខែសី​ហា ឆ្នាំ២០២០ នៅចំណុចទល់​មុខសាលាអន្តរជាតិវេស្ទើន ផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំ​ពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ធ័ទៅនឹង​ករណីឆក់​កាបូបយួរ​ដៃ​ពីជនរងគ្រោះម្នាក់ឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅ​ផ្ទះលេ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១៥​និង៥៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមាន​គ្នា០៧នាក់ក្នុងនោះ គេចខ្លួន០១នាក់ឈ្មោះ បឿក។ចំ​ណែក​ជនសង្ស័យទាំង​០៦នាក់ដែលឃាត់ខ្លួនបាននោះរួមមានៈ
ទី១-ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ​បេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ទី២-ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ​បេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
ទី៣-ឈ្មោះ អៀម ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ​បេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ទី៤-ឈ្មោះថន ប៊ុនឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេ​តុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ទី៥-ឈ្មោះវ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)និង​ទី៦-ឈ្មោះ អ៊ុច ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់​ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
សម្ភារៈបាត់បង់មានដូចជា៖កាបូបយួរដៃ០១ ,ទូររសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូន១១ម៉េក , ប្រាក់​ដុល្លា១.០០០ដុល្លា និងឯកសារមួយចំនួន។សម្ភារៈបន្សល់ទុកម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌ស​លាយទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IH-8261 ,២-ម៉ាកSCOPY ពណ៌ស ផលិតឆ្នាំ២​០២០ ពាក់ស្លាកលេខភ្នំពេញ1IH-0363របស់ជនសង្ស័យ)។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3662 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
55258 នាក់
ខែនេះ :
279464 នាក់
3 ខែនេះ :
653690 នាក់
សរុប :
13937535 នាក់