ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកពេជ សោភ័ន អញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រគ​ល់វិញាប​នបត្រ ISO និងប្រកាសតែងតាំង​ នាយ​ជីកានាយករង នាយិការង នៃវិទ្យាស្ថាន​ពហុប​ច្ចេកទេស ខេត្តបន្ទាយមាន​ជ័យ
Wed,26 August 2020 (Time 09:54 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 432នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីប្រគល់វិញាបនបត្រ ISO និងប្រកាសតែងតាំ​ង នាយជីកានាយករងនា​យិការង នៃវិទ្យាស្ថានពហុបច្ចេកទេ​សខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០​២០ នៅ​វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជាប់នឹងវត្តភ្នំជ​ញ្ជាំង លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតវិទ្យាស្ថាន​នេះ​ឡើង ​ក្នុងបំណងបណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈផ្នែកកសិកម្ម សេវាកម្ម និងកសិកម្ម ជូនដល់​ប្រ​ជាពលរដ្ឋដែ​លខ្វះជំនាញ ដើម្បីស្ដារជីវភាពឡើង​ ហើយវិទ្យាស្ថាននេះ​ក្រោមជំនួយ​ឧបត្ថម្ភកម្មវិធី​អភិវឌ្ឍន៍​របស់អង្គ​ការសហប្រជាជាតិ។

យោងតាមអនុក្រឹត្យ លេខ ៤០៦ សនក្រ តត ស្ដីពីការតែងតាំង និងប្រគ​ល់ភារកិច្ច​ជូនមន្ត្រីរាជកា​រចំនួន២នាក់ សម្រេចតែងតាំង លោក ឯក ហៀង​ជានាយយក​វិទ្យាស្ថានព​ហុបច្ចេកទេស​ខេត្តកំ​ពង់ធំ មានឋានៈស្មើប្រ​ធាននាយកដ្ឋាន លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រគល់ភារកិច្ចឲ្យបំពេញ​មុខងារ​ជានាយិកាវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​មានឋានៈ​ស្មើរប្រធាននាយកដ្ឋាន ក្រោយ​ពី​ប្រកាស​ហើយមន្ត្រីទាំងពីរនាក់​ ត្រូវទទួលបន្ទុក​អនុវត្តអនុក្រឹត្យនេះ​តាមភារកិច្ចរៀងៗ​ខ្លួនចាប់ពី​ថ្ងៃចុះ​ហត្ថលេខានេះតទៅ។

បើតាមរបាយការណ៍រ​បស់លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថាន​ជាតិបណ្ដុះបណ្ដាល​បច្ចេកទេសបាន​ឲ្យដឹងថា សព្វថ្ងៃនេះវិទ្យាស្ថានពហុបច្ចេក​ទេសខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់​ក្រ​សួង​អប់រំ និងយុវជនកីឡា និងមន្ទីរអ​ប់រំយុវជន​និងកីឡាខេត្តបន្ទា​យមានជ័យ ដើម្បីចូលរួម​ចំ​ណែក​ជាមួយរាជរដ្ឋាភិបា​លតាមរយៈក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដើម្បីសម្រេច​ឲ្យបា​នតាម​ទស្សនៈវិស័យបេសក​កម្មគោលបំណង​ក៏ដូចជាផែនការយុទ្ធសាស្ត្រ​សកម្មភាព​ការធ្វើទំនើប កម្មប្រព័ន្ធ​អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

វិទ្យាស្ថាននេះសម្រេច​បានលទ្ធផលការងារសំខាន់ៗ ​ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង​មកនេះដូចជា​ការអប់រំបណ្ដុះបណ្ដា​លបច្ចេកទេស និងវិជ្ជាជីវៈការបណ្ដុះ​បណ្ដាលកម្រិតវិញ្ញា​បនបត្របច្ចេក​ទេស និងវិជ្ជាជីវៈ វិស័យអប់រំបណ្ដុះ​បណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានដូចជា​ការគ្រប់គ្រង និងអភិ​បាលកិ​ច្ច​ធនធា​នរូបវន្តបុគ្គលិក​មន្ត្រីរាជការនិងបច្ចេកទេស សិក្ខាកាមសិស្ស​និស្សិតសិក្សាការ​បង្រៀន និងរៀនតាម​ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម ដើម្បីឲ្យពួកគាត់បានយល់​ដឹង និង​យកទៅ​អនុវត្តនៅ​ក្នុងដំណើរការប្រតិបត្តិ​ការងារប្រចាំថ្ងៃ ដើម្បីធានាបានគុណភាពប្រសិទ្ធភាព ​និងលើក​កម្ពស់ដល់វិទ្យាស្ថា​នក្នុងការផលិតនូវ​ធនធានមនុស្ស នឹងដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការទីផ្សារ​ការងារបច្ចុប្បន្ន និងទៅអនាគតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15474 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56459 នាក់
ខែនេះ :
257183 នាក់
3 ខែនេះ :
694195 នាក់
សរុប :
15528127 នាក់