សាងសង់រំលោភយកដីចំណីផ្លូវ ដើម្បីប្រយោជន៍ ឯកជន ខណៈអាជ្ញាធរ មិនទាន់ ឃើញ មានចំណាត់ការ
ក្រុងប៉ោយប៉ែត÷ សព្វថ្ងៃគេសង្កេត ឃើញនៅក្នុងក្រុងប៉ោយប៉ែត កំពុងតែ ពេញនិយម ពីបុគ្គលមួយចំនួន ក្នុងការសាងសង់ លំនៅដ្ឋាន ក៏ដូចជា ការសាងសង តូបជួល ដោយរំលោភ យកដីចំណីផ្លូវ ដើម្បី ផលប្រយោជន៍ ឯកជន ខណៈអាជ្ញាធរ មិនទាន់ ឃើញ មានចំណាត់ការ ទប់ស្កាត់ នៅឡើយនោះ ទេ ។ ក្នុងនោះមានបុគ្គលខ្លះ សាងសង់ រួចរាល់ហើយ និង អ្នកខ្លះ ទៀត កំពុង សាងសង់ ជាបណ្តើៗ។
តាមភាពជាក់ ស្តែង ម្ចាស់ផ្ទះមួយកន្លែង នៅជាប់និងផ្លូវជាតិលេខ៥ និង ចូលទៅ តាមបណ្តោយផ្លូវ ចូលទៅ វិទ្យាល័យ អូរជ្រៅ ឋិត ក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺ កំពុងសាងសង់ រំលោភ យកដីផ្លូវ ក្នុង នោះ ក៏មានពលរដ្ឋមួយចំនួន ដែលនៅរស់នៅតាមបណ្តោយផ្លូវចូលទៅវិទ្យាល័យ អូរជ្រៅ ក៏បានសាងសង់ ជាយូរឆ្នាំ មកហើយ បែរជាអាជ្ញាធរ ភូមិ សង្កាត់ និង ក្រុង មិនទាន់មានចំណាត់ការទប់ស្កាត់ នៅឡើយនោះទេ ។
ពលរដ្ឋក្នុងក្រុង ប៉ោយប៉ែត មួយចំនួន ធំ កំពុង រិះគន់ ចំពោះអាជ្ញាធរ ក្រុងប៉ោយប៉ែត និង ស្ថាប័នពាក់ព័ន្ធផងដែរ ហាក់បីដូចជា អសមត្ថភាព ក្នុងការបង្រ្កាប និង ទប់ស្កាត់ ក្នុងករណី បុគ្គលមួយចំនួន សាងសាងផ្ទះ ឬ តូប ជួល រំលោភ យកដីចំណី ផ្លូវ ។ មហាជន មួយចំនួន ក៏បាន លើកជាមតិថា សព្វថ្ងៃនេះ ផ្លូវ មួយចំនួន ស្ទើ តែរកផ្លូវ ដើរ គ្មាន ផ្លូវ ដីចំណី ផ្លូវមួយចំនួន ត្រូវ បានពលរដ្ឋ រំលោភយកអស់ ។ ចឹង មានតែដើ តាមផ្លូវ ឡាន ផ្លូវ ម៉ូតូ តែប៉ុណ្ណោះ ។
នៅ ព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០នេះ លោក ភោគ លន ចៅសង្កាត់ ប៉ោយប៉ែត បានប្រាប់សារព័ត៌មានយើង ឲ្យដឹងថា លោក បានហៅម្ចាស់ផ្ទះ មកណែនាំ និង ធ្វើកិច្ចសន្យា ហើយ។ ដោយឡែក លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបានទេ ដោយខលទូរស័ព្ទ ចូលហើយ លោកបាននិយាយថា កំពុងជាប់រវល់ប្រជុំដូចគ្នា។
ទោះបីជាយ៉ាងណា ក៏ដោយ មហាជន សង្ឃឹម ថា អាជ្ញាធរភូមិ សង្កាត់ ក្រុង និង ខេត្ត និង ចាត់កម្លាំង ចុះទប់ស្កាត់ និង រុះរើ ទាំង សំណង់ចាស់ និង សំណង់ដែលកំពុងសាងសង់ថ្មី ដែលនៅក្បែរស្លាកវិទ្យាល័យ អូរជ្រៅ ឆាប់ៗនេះ ៕