ក្រសួងធនធានទឹក បញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ៖ដោយមានការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម បានសង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី បានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។នេះបើតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងបញ្ជាក់ទៀតថា ស្ថានភាពបែបនេះនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ដូច្នេះសូមពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួន នៃបណ្តាលខេត្ត ស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ៕ព័ត៌មានលំអិតសូមអញ្ជើញអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានដូចខាងក្រោមៈ