ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចា​ប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធទៅនឹងករ​ណីគ្រឿងញៀន
Tue,25 August 2020 (Time 02:40 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 385នាក់)


ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ​កាលពីវេលា​ម៉ោង១២​និង០០នាទី​ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានចាប់ឃាត់ខ្លួន ជនសង្ស័យ​០១នាក់​ពាក់ព័ន្ធ​ទៅនឹងករណី ​រក្សាទុកនូវសារធាតុញៀន​ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិរហាលសួង ឃុំ​ព្រែក​ហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សុខ និមល ប្រធានការិយាល័យ​ប្រឆាំងគ្រឿងញៀន ​នៃស្នងការនគរបាល​ខេត្តបាត់ដំបងបាន​ឲ្យ​ដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វ៉ាយ វឿង ភេទប្រុស អាយុ​៣៥ឆ្នាំ រស់នៅភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមានៈថ្នាំញៀនប្រភេទ​មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់ ១,៥៥ក្រាម និងទូរស័ព្ទ​ដៃចំនួន០១គ្រឿងផងដែរ។
ក្រោយពីឃាត់ខ្លួន​ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច​ការិយាល័យ​ប្រឆាំងគ្រឿង​ញៀន កសាង​សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតា​មនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6391 នាក់
ម្សិលមិញ :
3660 នាក់
សប្តាហ៍នេះ :
80683 នាក់
ខែនេះ :
283277 នាក់
3 ខែនេះ :
635271 នាក់
សរុប :
13888668 នាក់