ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក​ម្លាំងសមត្ថកិច្ចចម្រុះ​ ខេត្តបន្ទាយមានជ័យ ចុះកាប់ឆ្ការសម្អាតព្រៃ និងលាបថ្នាំ​ការពារច្រែសស្ពាន​ដែ​ក​ទឹកថ្លាឡើងវិញ ដើម្បីអភិរក្ស និ​ងអភិវឌ្ឍន៍​សួនអ​នុស្សា​វរីយ៍
Tue,25 August 2020 (Time 02:21 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 411នាក់)


ខេត្តបន្ទាយមាជ័យ៖ដើម្បីលើ​កកម្ពស់​ ជម្រុញការងារ​អភិរក្សស្ពាន​ដែកជា​កេរសម័យ​អាណានិគម​បារាំង និង​អភិវឌ្ឍ​ន៍សួន​អនុស្សាវរីយ៍ ដែលបា​នបង្កើតឡើង​កាលពីឆ្នាំ​២០១៨កន្លងមក តាមគំនិត​ផ្តួចផ្តើម​រ​បស់លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កម្លាំង​ចម្រុះ​មានស្នងកា​រនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងប្រដា​ប់អាវុធ និងរដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ បានសម្រុក​កាប់ឆ្ការសម្អាតព្រៃ ស្មៅ ចាក់ដី និងលាបថ្នាំ​ការពារច្រែស លើស្ពានដែ​កទឹកថ្លា​ ស្ថិត​នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ។

បើតាមលោកប្រាក់ សារ៉ាក់ អនុប្រធានមន្ទីរ​សាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទយមានជ័យ ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សកម្មភាពកាប់ឆ្ការព្រៃបន្លាស្មៅ រៀបចំចាក់ដីព​ង្រីកពង្រាប នៅម្តុំស្ពាន និងការលាបថ្នាំច្រែស​ការពារស្ពានទឹកថ្លាពេលនេះ បានធ្វើឡើង​តាមអនុសាសន៍​របស់​។លោកឧបនាយ​ករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

លោកបន្តថា បំណងនៃសក​ម្មភាពនេះ គឺដើម្បីលើកកម្ពស់ ជម្រុញការងា​រអភិរក្សស្ពាន​ដែកជាកេ​រសម័យ​អាណានិគម​បារាំងនិងអភិវឌ្ឍន៍សួនអនុស្សាវរីយ៍ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៨ កន្លងមក តាមគំនិតផ្តួចផ្តើមរបស់លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងមួយផ្នែកទៀត ក៏ដើម្បី​សម្តែង​សេចក្តីថ្លែងអំណរគុណចំ​ពោះសម្តេចអគ្គមហា​សេនាបតិតេជោហ៊ុន សែន នាយ​ករដ្ឋមន្ត្រី ដែលបាន​ផ្តល់ចំណារឯកភា​ពចំពោះ​សំណើរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ដែល​សុំរក្សា​ទុក​ស្ពានដែកអាយុ៨៤ឆ្នាំនេះទុកជាប្រវត្តិសាស្ត្រនិងអនុស្សាវរីយ៍ផងដែរ និងមួយផ្នែកទៀត ដើម្បីរំ​លឹកគុណតម្លៃនៃសន្តិភាព ក្រោយការបញ្ចប់សង្គ្រាម។

គួររម្លឹកដែរថា យោងការស្រាវជ្រាវប្រវត្តិបានបញ្ជាក់ថា ស្ពានទឹកថ្លានេះ ជាស្ពាន​ដែកថែប​ទាំង​បន្ទះ​តាប់ជាអក្សរ UVHLជាកេរម័យអាណានិគមនិយមបារាំង នៅសល់រូបរាង​ដើមតែមួយ​គត់លើ​បណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្បាលស្ទឹងសិរីសោភ័ណនា ភូមិទឹក ថ្លាសង្កាត់ទឹកថ្លា ខាងលិ​ច​ក្រុង​សិរីសោភ័ណ ៦គីឡូម៉ែត្រ។​ស្ពាននេះមានប្រវែង៨១ម៉ែត្រ ទទឺង៥ម៉ែត្រ មានសសរស្ពាន​បេតុង​៣ជួរ ហើយត្រូវបា​នកសាងនៅឆ្នាំ១៩៣១ តំណាល​គ្នានឹងកសាងផ្លូវជា​តិលេ​ខ៥ ភ្នំពេញ ទៅប៉ោយ​ប៉ែ​តមានប្រវែង៤០៨គីឡូម៉ែត្រ។តែស្ពាននេះរហូតមកដល់សព្វថ្ងៃនេះ មានកាថទ្រុឌទ្រោមខ្លាំង ដោយសារចំណាស់កា​របុកប៉ះដោយរ​ថយន្ត រថក្រោះ និងត្រូវគ្រាប់ គ្រាប់មីនជាដើម ហើយ​មិនអនុញ្ញាតិឲ្យយាន​យន្តឆ្លងកាត់ឡើយ គឺទុកសម្រាប់​តែថ្មើរជើងប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10021 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
51006 នាក់
ខែនេះ :
251730 នាក់
3 ខែនេះ :
688742 នាក់
សរុប :
15522674 នាក់