រដ្ឋបាលខេត្តកំពង់ឆ្នាំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យ សកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗ សម្រាប់អនុវត្តជាបន្តទៀត
ខេត្តកំពង់ឆ្នាំង៖មានប្រសាសន៍ទៅកាន់សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព សមាជិក សមាជិកា គ.ក.ស.ក ខេត្ត ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានមានប្រសាសន៍បញ្ចាក់ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកសមាជិកាទាំងអស់ ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ។
ជាមួយគ្នានោះដែរលោកស្រី តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមចូលរួមសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក រាយការណ៍ពីសុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ ឱ្យគាត់យល់ដឹងពីការធ្វើអនាម័យ និងថែរក្សាសុខភាព ដើម្បីកុំឱ្យកើតមានជំងឺកូវីដ១៩ ក្នុងគ្រួសារ និងសហគមន៍យើងរស់នៅជាដាច់ខាត៕