ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
យានដ្ឋានកែច្នៃ និង​ជួសជុលរថយន្ត កាត់ត ដោយ​ខុសច្បាប់ជាង៤០ទីតាំង នៅខណ្ឌសែនសុខ ត្រូវបាន​បិទអាជីវកម្ម
Mon,24 August 2020 (Time 12:48 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 433នាក់)


រាជធានីភ្នំពេញ៖យានដ្ឋានកែច្នៃ និងជួសជុលថ​យន្តខុសច្បាប់ចំនួនជាង៤០ទីតាំង ក្នុងចំ​ណោមយា​នដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណៈការ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញ សហការណ៍ជាមួយរដ្ឋ​បាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម ដើម្បី​កាត់​បន្ថយហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់​។

ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើង​ក្រោមការដឹកនាំពី​លោកស្រី បុប្ផា​ ផានី អនុប្រធា​នមន្ទីរសា​រធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោម​ការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស​មត្ថកិច្ច​ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ការចុះបិទអាជីវកម្មនេះ បើតាមកា​រអោយ​ដឹងពីលោកស្រី បុប្ផា​ ផានី អនុប្រធានមន្ទីរសា​រធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា៖ ដោយ​យោង​តាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជ​ធានីភ្នំពេញ និងយោងតា​មលិខិតលេខ ០៥៨ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើ​ការណែ​នាំគ្រប់រា​ជធា​នី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំង​យានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិ​សាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួន​អោយបានទាំងស្រុង។

ដោយយោង​ទៅតាមការណែនាំនេះ និងស្របតាមអនុសានស៍ ណែនាំបន្ថែមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះមន្ទីរសាធារណៈការ និងដឹក​ជញ្ជូនរាជធានីភ្នំពេញបានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់​មានច្បាប់អនុញ្ញាតអោយអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មាន​យានដ្ឋានសរុបចំនួន១១០ទីតាំង និងត្រូវធ្វើការបិទចំ​នួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត ។
សូមបញ្ជាក់ថា ​យានដ្ឋានជួសជុលថយន្តក្នុង​រាជធានីភ្នំពេញសរុបមានចំនួន៩៧១ គ្មានច្បាប់​អនុញ្ញាតចំនួន​៣៩០ ទីតាំង យានដ្ឋានកែ​ច្នៃរថយន្តចំនួន២៤ទីតាំង គ្មានច្បាប់អនុញ្ញាតចំនួន២២ ទីតាំង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខមាន១១០ទីតាំង និងគ្មានច្បាប់​អនុញ្ញាតជាង​៤០ទីតាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
874 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
38850 នាក់
ខែនេះ :
260631 នាក់
3 ខែនេះ :
623786 នាក់
សរុប :
13889845 នាក់