លោកវរសេនីយ៍ទោ ហុង ប្រុស កំពុងផ្គើនបទបញ្ជារបស់ថ្នាក់លើ បើកដៃឲ្យឈ្មួញនាំ ទំនិញ និង ធ្យូង ចេញតាមច្រករបៀងសេះងាប់
ខេត្តបន្ទាយមានជ័យ÷ច្រករបៀងមួយកន្លែងឋិតនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ហៅថា ច្រករបៀងសេះងាប់ គ្រប់គ្រង ដោយកម្លាំងយោធា តំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ (ភ្នំឆ័ត្រ) បានឃុបឃិតគ្នា ជាមួយឈ្មួញ នាំចូលសត្វទា ពីប្រទេសថៃ ចូលកម្ពជា យ៉ាង គគ្រឹក គគ្រេង ត្រូវបានអ្នកសារព័ត៌មាន យើងបានចុះផ្សាយ ច្រើនដង់ច្រើនសារមកហើយ ចំពោះច្រករបៀងខាងនេះ ត្រូវបានគេដឹងថា លោក គក់ គឺជានាយប៉ុស្តិ៍សេះងាប់។ បន្ទាប់មកគេសង្កេតឃើញថា ការនាំចូល សត្វទា របស់ក្រុមមេឈ្មួញ ឈ្មោះ ឡុង ត្រូវបានស្ងប់ស្ងាត់ ទៅវិញអស់មួយរយៈ។
តែថ្មីៗ នេះបើតាមប្រភព ពី ប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានយើងឲ្យដឹងថា រាល់ថ្ងៃ គេសង្កេតឃើញថានៅច្រករបៀងសេះងាប់នេះ គឺ កំពុងតែឃុបឃិតគ្នាជាមួយឈ្មួញ ដឹកធ្យូងយកទៅលក់ឲ្យឈ្មួញថៃ យ៉ាងគគ្រឹកគគ្រេង។ មហាជនបានលើកឡើងថា: បើមិនមានការបើកភ្លើងខៀវ ពីលោក ហុង ប្រុស ទេនោះក៏មន្រ្តីក្រោមឱវាទ នៅច្រករបៀង(សេះងាប់) ក៏មិនហ៊ានឃុបឃិតគ្នាជាមួយក្រុមឈ្មួញឲ្យនាំទំនិញឆ្លងកាត់ដែរ ។សកម្មភាពទងនេះ កំពុងផ្គើនបទបញ្ជាសម្តេចក្រឡាហោម ស ខេង ដែលកន្លងទៅសម្តេចបានបញ្ជារឲ្យ កម្លាំងជួរទាំងអស់ត្រូវបិទច្រករបៀងឲ្យអស់ និង មិនអនុញ្ញាតនាំទំនិញចេញ-ចូលតាមច្រករបៀងឡើយ។
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ សារព័ត៌មានយើង បានទៅដល់ច្រករបៀង សេះងាប់ ឋិតក្នុង ស្រុកស្វាយចេក ហើយច្រកសេះងាប់នេះ នៅជាប់ព្រំប្រទល់ ស្រុកស្វាយចេក និង ស្រុកថ្មពួក ដែលមាន កម្លាំងយោធា ដែលជាកូនចៅ របស់លោក ហុង ប្រុស ជាមេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី ៥ កំពុងតែផ្គើននឹងបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង បានឲ្យក្រុមឈ្មួញ នាំធ្យូង ចេញពីប្រទេសកម្ពុជា យកទៅលក់ឲ្យ ឈ្មួញ ថៃ យ៉ាង គគ្រឹក គគ្រេង ផ្គើនជាមួយ បទបញ្ជាររបស់ថ្នាក់ដឹកនាំ និង ចរាចរណ៍ណែនាំរបស់ស្ថាប័ន ពាក់ព័ន្ធ មិនអនុញាត កាប់បំផ្លាញ ឬ កាប់ ព្រៃឈើ យកទៅដុត ផលិតជា ធ្យូង និង មិនអនុញ្ញាតឲ្យនាំ យកចេញក្រៅ ប្រទេស នោះឡើយ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែនយើងមិនអាចសុំការបំភ្លឺពីលោក ហុង ប្រុស បាននោះទេ ព្រោះគ្មានលេខទូរសព្ទអង្គភាពយើងនិងរង់ចាំការបំភ្លឺពីសាមីខ្លួនខាងលើរៀងរាល់ម៉ោងធ្វើការ៕