ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ស្រ្តី​ទើប​សម្រាលកូន និងប្រជាព​លរដ្ឋក្រីក្រ ចំនួន៧​០គ្រួ​សារ នៅ​ស្រុកកណ្តាល​ស្ទឹង ទទួលអំ​ណោយ​ពីលោក ម៉ម ប៊ុននាង ប្រធា​នគណៈកម្មការអង្កេត
Wed,19 August 2020 (Time 09:53 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 415នាក់)


ខេត្តកណ្តាល៖នាឱកាសអញ្ជើញជួប​សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំ​ណោយចែក​ជូនស្រ្តី​ទើបសម្រាល​កូន និងប្រជាព​លរដ្ឋក្រីក្រ ចំនួន៧០គ្រួ​សារ នៅក្នុងឃុំត្រពាំងវែង ស្រុកក​ណ្តាល​ស្ទឹង ខេត្តកណ្តាល នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុននាង ប្រធា​នគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើ​ពុករលួយ គណៈកម្មការទី១០ព្រឹទ្ធសភា និងជាស​មាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ខេត្តកណ្តាល បានអំពាវ​នាវដល់ប្រ​ជាពលរដ្ឋ​ទាំងអ​ស់ឱ្យបន្តយ​កចិត្តទុកដាក់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិ​សេសត្រូវចូលរួម​ថែរក្សាការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ សូមឧស្សាហ៍ដុ​សលាងស​ម្អាតមុខមាត់ ដៃជើង និងខ្លួនប្រា​ណជាមួយសាប៊ូ ឬសារធាតុ​សម្លាប់​មេរោគ​ ដើម្បីទ​ប់ស្កាត់​ការឆ្លងរោគផ្សេងៗ។

លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា ដោយរា​ជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និងក្រសួ​ងជំនាញពា​ក់ព័ន្ធទាំង​អស់​ក្តាប់ជាប់ និងគ្រប់គ្រងស​ភាពការ​ណ៍បានល្អ ហើយបាន​ត្រៀមលក្ខណៈទុកជាមុន និង​បាន​ដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រ​ហ័ស និងទាន់ពេលវេលា ទើប​ស្ថាន​ភាពនៃជម្ងឺនេះបានធូរស្រាល ហើយកា​រចម្លងក៏​មិនមានរីក​រាលដាលដ​ល់ក្នុង​សហគមន៍។

អំណោយដែលត្រូវចែកជូនស្ត្រីទើបស​​ម្រាលកូន និងប្រជាពលរដ្ឋក្រីក្រ មកពី៥ភូមិ គឺភូមិស្លែង ភូមិត្រ​ពាំងបាគូ ភូមិដំណាក់ត្របែក ភូមិព្រៃទទឹង និងភូមិតាឡឹក ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុក​ណ្តាល​ស្ទឹង ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋសរុប៧០គ្រួសារ ដោយក្នុង​មួយ​គ្រួសារៗទ​ទួលបានមី១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,អំបិល១គីឡូ ,ប៊ីចេងកន្លះគីឡូ ,សារុង១ និងថវិកា​ចំនួន៥ម៉ឺនរៀល និងជូនថវិកាដល់គ្រួសារសពចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារ ៗទទួល​បានថវិកា​២០ម៉ឺនរៀល ព្រមទាំងផ្តល់ថ​វិកាជួយមូល​និធិ ដើម្បីអភិវឌ្ឍន៍ឃុំត្រពាំង​វែងចំនួន​១២,០០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន២៦,៥៥០,០០០ រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1811 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
49678 នាក់
ខែនេះ :
283370 នាក់
3 ខែនេះ :
650177 នាក់
សរុប :
13945550 នាក់