ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្តេចក្រឡា​ហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ស្ពានដែក​បេឡេតិ៍ ០១ខ្សែ និងអគារសិក្សាចំនួន២ខ្នង នៅ​ស្រុកបាណន់
Wed,19 August 2020 (Time 08:59 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 386នាក់)


ខេ​ត្តបាត់ដំបង៖​ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធសាលារៀនអនុវិទ្យា​ល័យក​ន្ទឺ១ សាលា​បឋមសិក្សាស្វាយព្រៃ និងស្ពានបេឡ ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស​ម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រ​សួង​មហាផ្ទៃ បានមានប្រសាសន៍​ ណែនាំ​ដល់អាជ្ញាធរមូលដ្ឋាន មុនធ្វើអ្វីមួយ​ត្រូវគិត​គូរផ​លប្រយោ​ជន៍​ប្រជាជនជាធំ ត្រូវដោះ​ស្រាយ រាល់​គ្រប់ប​ញ្ហា​ជូនប្រជាពលរដ្ឋ ប្រកបដោ​យភាពយុត្តិធម៌ ដើ​ម្បីភា​ពសុខ​សប្បាយក្នុង​សង្គម មិនត្រូវគិ​តតែ ផលប្រយោ​ជន៍គ្រួសា​រ បក្ខពួករបស់ខ្លួន ជាធំ​នោះ​ទេ។ជាមួយគ្នានោះ​សម្ដេច​ក៏បានអំពាវ​នាវដល់ប្រជាព​លរដ្ឋទាំងអស់ នៅទូទាំងប្រទេស ត្រូវរួមគ្នា​ថែរក្សា​សុខ​សន្តិភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជា យើងកំពុងមានសព្វថ្ងៃនេះ។

សម្តេចបញ្ជាក់ទៀតថា បើទោះបីស្ថិតក្នុងកា​លៈទេសៈដ៏លំបាក ដែលប្រទេ​សយើងកំពុង​ជាប់​ដៃប្រ​យុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩ក្តី ក៏រាជរដ្ឋាភិបាលនៅតែ​មិនបានព្រងើយកន្តើយ​ចំពោះការកសាង និង​ស្តារហេដ្ឋារចនាសម្ព័ន្ធវ័ន្ត ដែលជាផ្នែ​កមួយក្នុងកែ​លម្អនូវការ​ផ្តល់សេវា​សាធារណៈ​ជូនប្រជាព​លរដ្ឋផងដែរ។

សូមជម្រាបផងដែរថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេឡេ ១ខ្សែនេះមាន​ប្រវែង១២៦ម៉ែត្រ និងអ​គារសិក្សាចំនួ​ន២ខ្នង ស្មើនឹង១០ បន្ទប់ នៅសាលាបឋមសិក្សាស្វាយព្រៃ១ខ្នង ៥បន្ទប់ និង​អនុវិទ្យាល័យកន្ទឺ១ ចំនួន១ខ្នង ៥បន្ទប់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2270 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50137 នាក់
ខែនេះ :
283829 នាក់
3 ខែនេះ :
650636 នាក់
សរុប :
13946009 នាក់