ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង័្សយ​២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃា​ត់ខ្លួន ពាក់ពន្ធ័ទៅនឹងអំពើ​ហិង្សា​ នៅក្រុងបាត់ដំបង
Wed,19 August 2020 (Time 02:14 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 419នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទ​បញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការ​រងផែនការងារ​នគរបា​ល​ព្រហ្ម​ទ័ណ្ឌ លោកវរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយ​ការិ​យាល័យនគរបា​លព្រហ្មទ័ណ្ឌកំ​រិត​ស្រាល​នៃ​ស្នង​ការដ្ឋាន​ បានដឹកនាំក្រុមអន្តរាគ​មន៍​បង្ការ​បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង័្សយ​បានចំនួន​០២នាក់ កាលពីវេ​លា​ម៉ោង​២៣និង៣៥​នាទី​យប់ ​ថ្ងៃទី​១៨​ ខែ​សីហា​ ឆ្នាំ​២០២០​ នៅចំ​ណុច​មុខ​ស្ថា​នីយ​ប្រេង​ឥន្ធនៈ​តូតាល់​ ស្ថិតក្នុងភូមិ​ព្រែកម​ហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ពាក់ពន្ធ័ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ និង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​(​គប់ដុំថ្ម​ )​។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ ណាក​ ប្រុស​ប៉ាវ​ ភេទប្រុស​ អាយុ​២១​ឆ្នាំ​ មានទី​លំនៅ​ភូមិ​ចំការ​សំរោង​១​ សង្កាត់​ចំការ​សំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​(​ជា​អ្នក​ធ្វើសកម្មភាព​) និងឈ្មោះ​ បេន​ សំបាន​ ភេទប្រុស​ អាយុ​២១​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការ​សំរោង​១ ​សង្កាត់​ចំការ​សំ​រោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​(​ជាអ្នក​ចូលរួម​)​​។
ជន​សង័្សយ​ទាំង០២នាក់ខាងលើបាន​ធ្វើ​ស​កម្មភាព​គប់​ដុំថ្ម​ និងបាន​ប្រើ​ប្រាស់ដាវ​កា​ប់បំផ្លាញលើ​ម៉ូតូ​មួយ​គ្រឿងម៉ា​ក​ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ស​ ស៊េរីឆ្នាំ​ ២០​២០​ ពាក់ស្លាកលេខ​ បាត់​ដំបង​ 1AC 120​3 ទៅ​លើ​ជនរងគ្រោះ​ចំនួន​០២​នាក់​ ឈ្មោះ​ រឿម​ សីលិន​ ហៅ​ សី​ ភេទប្រុស​ អា​យុ​២៥​ឆ្នាំ​ មានទី​លំនៅ​ភូមិ​ព្រែកព្រះស្តេច​ សង្កា​ត់​​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំ​បង​ និ​ង​ឈ្មោះ​ សើ​រ​ សារឿត​ ហៅ​ជោ​ ភេទប្រុ​ស​ អា​យុ​២១​ឆ្នាំ​ មា​នទី​លំ​នៅ​ភូមិ​ចំការសំរោង​១​ សង្កា​ត់​​ចំ​ការសំរោង​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំ​បង​។

វត្ថុតាងដកហូត​បានមាន៖កាំបិត​កែច្នៃ​ ០១ដើម​ មាន​ប្រវែង​០,៥៥​ម៉ែត្រ​។ក្រោយធ្វើការសាក​សួរ​ស្រាវជ្រាវ​ការិយាល័យ​ជំនាញ​បានរៀបចំសំណុំរឿង ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2295 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50162 នាក់
ខែនេះ :
283854 នាក់
3 ខែនេះ :
650661 នាក់
សរុប :
13946034 នាក់