ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ​២នាក់ ដែលជាប់​ពាក់ពន្ធ័ករណីគ្រឿ​ងញៀនត្រូវបានកម្លាំងនគរបាល​ស្រុក​មុខ​កំពូល ចា​ប់ឃាត់​ខ្លួន
Wed,19 August 2020 (Time 11:05 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 360នាក់)


ខេត្តកណ្តាល​៖ជនសង្ស័យ២នាក់​ ត្រូវបានកម្លាំងប៉ុស្តិ៍​ព្រែក​អញ្ចាញ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មុខ​កំពូល​ ចាប់ឃាត់ខ្លួន ពាក់ពន្ធ័​ករណី​រក្សាទុក ​និង​ប្រើ​ប្រាស់​​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំណុច នៅចំណុច​ភូមិ​ព្រែក​ថ្មី ​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល ​កាលពីវេលា​ម៉ោង២១និង៣០នាទីយប់ ​ថ្ងៃទី១​៨​ ខែសីហា​ ឆ្នាំ​២០២០​ ​​ ខណៈដែលកំពុងតែ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ជនសង្ស័យ​ទាំង​២​នាក់​ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ​ ផាន​ ធារ៉ា​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​មុខរបរ​កសិករ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល​ និងឈ្មោះ ប៉ូ​ លាង​ហាក់​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឈើទាល ​ឃុំ​ស្វាយ​រមៀត​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល។

វត្ថុ​តាង​ដកហូតបាន​រួម​មាន ​៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១​កញ្ចប់​តូច​ សំភារៈ​សម្រាប់​បើប្រាស់គ្រឿង​ញៀន​​មួយចំនួន​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះផាន ធារ៉ា​ បាន​សារភាព​ថា​ គ្រឿង​ញៀន​ចំនួន​០១កញ្ចប់​តូច​ ​ខ្លួន​រើស​បាន​នៅ​ក្នុង​រោង​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ ​ភូមិ​ព្រែក​ថ្មី ​ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល​។

ក្រោយពីឃាត់ខ្លួន​​ជនសង្ស័យទាំង២នាក់ រួមនឹង​វត្ថុតាង ត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុក​មុខ​កំពូល កសាង​​សំណុំរឿង ដើម្បីចាត់ការចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1172 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
49039 នាក់
ខែនេះ :
282731 នាក់
3 ខែនេះ :
649538 នាក់
សរុប :
13944911 នាក់