ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាល​ខេត្តសៀមរាប រៀបចំពិធី​បើកកា​រតាំ​ងពិព័រ​ណ៌ផលិតផ​លបន្លែ សិប្ប​កម្ម ម្ហូបអាហារ
Tue,18 August 2020 (Time 09:19 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 437នាក់)


ខេត្តសៀមរាប៖ដើជួយបង្កើនចំ​ណូល​ដល់ប្រជា​​ពលរដ្ឋ ក្នុងអំឡុង​ពេលឈ​ប់សម្រាក ខណៈដែល​ប្រជាព​​លរដ្ឋ និងអាជីវកម្មជា​ច្រើនកំពុងទ​ទួលរ​ងផលប៉ះ​ពាល់ពីជំងឺកូវីដ-១៩ និង​ផ្សព្វផ្សា​យអំពី​សក្តា​នុព​លទេសចរ​ណ៍ រដ្ឋបាលខេត្តសៀមរាប​ បានរៀបចំតាំងពិព័រណ៌​ផលិតផលបន្លែ សិប្បកម្ម ម្ហូបអា​ហារ និងផលិ​តផលកែច្នៃមក​ពីតាមបណ្តាក្រុង ស្រុក​ទាំង១២។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍​បែបនេះក្នុងឱ​កាស​ដែល​ឯក​ឧត្តម និងលោកជំទាវ ឯកឧត្តម អ៊ឹ​ង ហឿន ប្រធានក្រុមប្រឹ​ក្សាខេត្ត និងលោក​ជំទាវ អញ្ជើ​ញជាអធិប​តីក្នុងពិធី​បើកការ​តាំងពិព័រណ៌​ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែ​ច្នៃមកពីតាម​បណ្តាក្រុង ស្រុកទាំង១២ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

សូមជំរាបដែរថា កន្លែងតាំងពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃ ស​រុប​ចំនួន៩៥ស្តង់ ដែលចែកជា៤ប្រភេទ រួមមាន៖ស្តង់លក់ផ​លិតផលកសិកម្ម ស្តង់លក់បន្លែ និងផ្លែ​ឈើ ស្តង់លក់ផលិត​ផលម្ហូបអាហារ និងភេសជ្ជៈ និងអាហារប្រចាំក្រុង ស្រុកទាំង១២ និងស្ត​ង់ល​ក់ផ​លិតផ​លកែច្នៃ។

ឯកឧត្តម បញ្ជាក់ថា ការរៀបចំតាំងពិព័រណ៌នេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញផលិតផ​លមួយភូមិមួយ ក្នុងន័យ​បង្កើនការផលិត និង​ប្រាក់ចំណូលគ្រួសារនៅតាមជនបទ។ជាមួយគ្នានេះ ឯកឧត្តម ក៏ឱ្យបងប្អូនប្រជាព​លរដ្ឋដែល​អញ្ជើ​ញ​ចូលរួម​មានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច ត្រូវចងចាំនូវ​០៣ចំណុច ដូចខាងក្រោម​ ដើម្បីការពារ និងចូ​លរួមទប់ស្កាត់​ជំងឺកូវីដ១៩៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណ​ផង​ដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2385 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50252 នាក់
ខែនេះ :
283944 នាក់
3 ខែនេះ :
650751 នាក់
សរុប :
13946124 នាក់