ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលរង​ខេត្តកណ្តាល ដឹកនាំយុទ្ធនា​ការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក នាឱកាស​ថ្ងៃ​ឈប់សម្រាកសង ​ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
Mon,17 August 2020 (Time 07:17 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 366នាក់)


ខេត្តកណ្តាល៖នាឱកាសថ្ងៃឈប់​សម្រាកសងថ្ងៃបុ​ណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោក​ នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត តំណា​ងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តកណ្តាល និងជាប្រធានគណៈ​កម្មាធិការសាខាកា​បាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ​សមា​ជិក​គណៈកម្មាធិការសាខា មន្ត្រីប្រ​តិបត្តិសា​ខា យុវជន អ្នកស្ម័គ្រចិត្តកា​កបាទក្រហមកម្ពុជា និង​កម្លាំ​សមត្ថកិច្ច បើកយុទ្ធនា​ការអប់រំផ្សព្វផ្សាយ ស្តីពី​សុវត្ថិភា​ពចរាចរណ៍ផ្លូវ​គោកនា​ឱកាសថ្ងៃ​ឈប់សម្រា​កសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងចែកមួកសុវត្ថិភាព ចែកបណ្ណប្រកាស សន្លឹកបត់ កូន​សៀវ​ភៅ​អប់រំពីច្បាប់ចរា​ចរណ៍ផ្លូវគោក និងអនុក្រឹត្យ​លេខ៣៩ ស្តីពីកា​រផាកពិន័យអន្តរកា​រណ៍ចំ​ពោះអំ​ពើល្មើស​នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមា​ន២ទីតាំងផ្សេងគ្នាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ទីតាំងទី១-​មុខវិទ្យាល័យហ៊ុនសែនតាខ្មៅ និងទីតាំងទី២-​ នៅចំណុចផ្លូវកែងស្តុប​ខាងមុខទីស្នាក់កា​រសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ក្នុងពេលជាមួយគ្នានេះដែរក៏មានសំណួរចម្លើយ​អប់រំសុវត្ថិភាពចរាចរណ៍ មានរង្វាន់មួកសុវត្ថិភាព អាវ​យឺត ម៉ាស់ និងទឹកអាល់កុល ផ្តល់ជូនដល់​បងប្អូនប្រជាព​លរដ្ឋដែល​ឆ្លើយ នឹងសំណួ​រពីកម្មវិធី​យុទ្ធនាការបានត្រឹមត្រូវ។

បើតាមការបញ្ជាក់ពី​លោកអភិបាលរងខេត្តថា យុទ្ធនាកា​រនេះប្រព្រឹត្តទៅ​ក្នុងគោលបំណ​ងផ្សព្វ​ផ្សាយ និងចូលរួមចំ​ណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការភាព ដោយ​សារគ្រោះ​ថ្នាក់​ចរា​ចរណ៍ ជូនដល់ សាធារណជន និងអ្នកប្រើប្រាស់​ផ្លូវគ្រប់រូប​ឲ្យយល់​ដឹងពីច្បាប់​ចរាចរណ៍​ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យ​អន្តរការណ៍ ចំពោះអំពើ​ល្មើសនឹ​ងច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក និងអំពាវនា​វឲ្យបងប្អូនប្រជា​ពលរដ្ឋទាំងអស់​ ធ្វើដំណើរត្រូវពា​ក់មួកសុវត្ថិភា​ពឲ្យបាន​ត្រឹមត្រូវគ្រប់ពេលគ្រប់ទីកន្លែង បើកបរត្រូវចេះអធ្យាស័យឲ្យគ្នា បើកបរមិ​នស្ថិត​ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរមិនលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិជនពិការ និងទុក​សិទ្ធជាអាទិភាពជូនជន​ពិការក៏ដូចអ្នកប្រើប្រាស់ទាំងអស់ តាមស្លាកសញ្ញាចរាចរណ៍ ដែលបានបំ​ពាក់នៅ​តាមដងផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួស​ធ្ងន់ដោយសា​រគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាបង្កឲ្យមានភាព​ក្រីក្រនៅក្នុងប្រទេសកម្ពុជា។

ជាងនេះទៅទៀតលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់​ខ្ជួននូវវិធានការ និងសេចក្ដីណែនាំ​របស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អា​តដៃជាប្រចាំដោយសាប៊ូ អាល់​កុល ឬជែល និងពាក់ម៉ាស់ជាចាំបាច់នៅទីសារធារណ ដែលមានមនុស្សកុះករ ជាងនេះ​ទៀត ត្រូវរក្សាគម្លា​តសុវត្ថិភា​ពឲ្យបានយ៉ាងតិច ចាប់ពី១ម៉ែត្រ​កន្លះពីគ្នាឡើង​ទៅដើម្បីបង្ការជំងឺCovid-19 ហើយ​ត្រូវដេកក្នុងមុង សម្អាតកន្លែងមានទឹកដក់ ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2081 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
49948 នាក់
ខែនេះ :
283640 នាក់
3 ខែនេះ :
650447 នាក់
សរុប :
13945820 នាក់