ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
គ្រួសារ រងគ្រោះ​ដោយខ្យ​ល់​កន្ត្រាក់ ចំនួន​៤៩គ្រួសារ នៅស្រុកកំពង់ត្រាច ទទួល​អំណោយពី​សាខា​កាកបាទ​ក្រហមកម្ពុជា ​ខេត្តកំពត
Mon,17 August 2020 (Time 04:02 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 393នាក់)


ខេត្តកំពត៖ក្នុងឱកាសអញ្ជើញជូ​បសំណះសំណាល សួរសុខទុក្ខ និងផ្តល់​អំណោយ​មនុស្សធម៌ ជូន​ប្រ​ជាពលរដ្ឋរងគ្រោះ ​ដោយសារខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារ នៅស្រុកកំពង់ត្រាច ស្ថិត​នៅប​រិវេណ​វិទ្យាល័​យព្រះបីតាជាតិ កាលពីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.​ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ​អភិបាល​ខេត្ត នូវ​តែបន្តក្រើនរំលឹក ណែនាំ និងសំណូម​ពរដល់បងប្អូនទាំងអស់ ចូលរួមបង្ការ និងទប់ស្កា​ត់ការ​រាតត្បាត​នៃជំងឺកូវីដ១៩ តាមគោលកា​រណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេស​ក្រសួ​ងសុខា​ភិបាល​។ចំពោះបងប្អូន​ដែលជាកសិករ មានដីធ្វើកសិ​កម្ម ត្រូវដាំដុះ បង្កបង្កើនផល សំដៅធ្វើ​យ៉ាងណាកុំឲ្យដីទំនេរ និងរៀបចំ​វារីវប្បកម្មផង​។

ក្នុងពិធីនោះឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈ​កម្មាធិការសាខា​កាកបាទក្រហ​មកម្ពុជា​ខេត្តកំពត បានសំដែងនូវការសោ​កស្តាយចំពោះប្រជាពលរដ្ឋទាំ​ងអស់ ដែលរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា កន្លងមកនេះ និងឯកឧត្តម បាននាំម​កនូវកា​រផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជា​ពលរដ្ឋទាំងអស់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដោយក្តីនឹករលឹកបំផុត។និងស្នើសុំការយោគយ​ល់ពីបងប្អូន​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ទាំងអស់ផង​ដែរ ដោយជំនួយ​កាកបាទក្រហមខេត្ត មានចំនួនតិចតួច មិនបាន​សមស្រប​ទៅនឹង​ទំហំនៃការខ្វះ​ខាតរបស់បងប្អូន​ឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏អំណោ​យនេះ​ជួយសម្រាល​ការលំបាករបស់​បងប្អូនប្រជា​ពលរដ្ឋយើងបានមួយរយៈពេលផងដែរ។

អំណោយដែលត្រូវផ្តលជូនដល់គ្រួសាររងគ្រោះរួមមាន៖អង្ករ២៥គ.ក្រ,មី១កេស, ស្ករត្នោត១គ.ក្រ, ទឹកត្រី១យូរ, អាវយឺត១កញ្ចប់,ថវិកាគ្រួសាររបើក​ដំបូលធ្ងន់ធរ១៣គ្រួសារ ស្មើនឹង៥២ម៉ឺនរៀល គ្រួ​សារ​របើកដំបូលមធ្យម៣៦គ្រួសារ ស្មើនឹង៧២ម៉ឺនរៀល, អ្នកស្ម័គ្រចិត្ត៦នាក់ , យុវជន​កាកបាទ​ក្រហម៨នាក់, នគរបាល២០នាក់, អាវុធហត្ថ៨នាក់១នាក់ ១ម៉ឺនរៀល និងគ្រូពេទ្យ៣នាក់ ម្នាក់ ២ម៉ឹ​ន​រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1976 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
49843 នាក់
ខែនេះ :
283535 នាក់
3 ខែនេះ :
650342 នាក់
សរុប :
13945715 នាក់