ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាលខេត្តបា​ត់ដំបង ចាប់ឃាត់ខ្លួន​ជនសង្ស័យ ចំនួន០៣នាក់ ពាក់ពន្ធ័ករណី លួច
Mon,17 August 2020 (Time 12:40 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 391នាក់)


ខេត្តបាត់ដំបង៖​ដោយអនុវត្តន៍តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរ​ងផែនការ​ងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការការងារព្រហ្មទណ្ឌ និងមានកា​រសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា​នៃអយ្យការអ​មសាលាដំបូង​ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រត្តិបត្តិការបង្ក្រាបករណី​អំពើលួច​(យក​ម៉ូតូ នឹងទ្រព្យសម្បត្តិ) ០១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ នៅចំណុច​បន្ទប់​ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួបបាននោះរួមមាន៖
១-ឈ្មោះ លី រ៉នី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២-ឈ្មោះ សុវណ្ណ តុលា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរង​គ្រោះ ឈ្មោះ បេង ចាន់ទី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

ចំណែកជនសង្ស័យ ឈ្មោះ លី រ៉នី បានធ្វើសកម្មភាពកាត់សោរទ្វារផ្ទះ ចូលយកទ្រព្យសម្បត្តិ (គ្រែ) តែម្នាក់ឯងដែលជារបស់ជនរងគ្រោះឈ្មោះ ហែ រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចភូមិរំ​ចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស ស៊េរីឆ្នាំ ២០២០ លេខតួ8158831 លេខម៉ា​ស៊ីន8158831 ពាក់ស្លាកលេខបាត់ដំបង 1AH-7255 ( ជាម៉ូតូរបស់ជនរងគ្រោះ),គ្រែចំនួន ០២,តុ បេង​ចំនួន០១។

 ក្រោយពីឃាត់ខ្លួនកម្លាំងការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង​ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2397 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50264 នាក់
ខែនេះ :
283956 នាក់
3 ខែនេះ :
650763 នាក់
សរុប :
13946136 នាក់