ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អាជ្ញាធរខេត្ត​កំពង់ចាម បើកយុទ្ធនា​ការអប់​រំផ្សព្វផ្សាយ អំពីសុវត្ថិភា​ពចរាចរណ៍​ផ្លូវគោក នាឱកា​សថ្ងៃ​ឈប់សម្រាក សងថ្ងៃចូលឆ្នាំថ្មី
Mon,17 August 2020 (Time 10:29 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 450នាក់)


ខេត្តកំពង់ចាម៖នាឱកាសថ្ងៃឈប់​សម្រាកសងថ្ងៃចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃគណៈអ​ភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសា​ខាកាកបាទ​ក្រហម​កម្ពុជាខេត្ត បានចាត់​ឱ្យ​លោក​នាយកសាខា អនុសាខា ក្រុង ទីប្រឹក្សា និងយុវជន​កាកបាទ​ក្រហ​មកម្ពុជា សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយ ការអប់រំសុខភាព ពាក់ព័ន្ធទៅនឹ​ងការកាត់ប​ន្ថយហា​និភ័យ នៃការឆ្លងជម្ងឺកូវីដ១៩, ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម នៅតាមកែងភ្លើង ស្តុបដែលមាន ចំនួន៤កន្លែងក្នុងក្រុងកំពង់ចាម។

សូមសូមជំរាបផងដែរថា នៅតាមគោល​ដៅស្តុប នីមួយៗសាខា បានប្រើប្រាស់​កម្លាំងយុវជ​នកាក​បាទ​ក្រហមកម្ពុជា ចំនួន៨នាក់,ទីប្រឹក្សាយុវជន២នាក់,មន្ត្រីក្រុមប្រតិបត្តិសាខា២នាក់ និងនគរ​បាល​ចរា​ចរណ៍ផ្លូវគោក៤នាក់ សរុបទាំង៤គោលដៅស្តុប មានចំនួន៦៤នាក់ ។

តាមគោលដៅស្តុបនីមួយៗ ក្រុមការងារបានធ្វើការអប់រំផ្សព្វផ្សា​យដល់អ្នកបើកបររថយន្ត ម៉ូតូ និង​អ្នក​ធ្វើដំណើរទាំងឡាយ គោរពអោយបា​នម៉ឹងម៉ាត់នូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវពាក់ខ្សែ​ក្រវ៉ាត់សុវត្ថិភា​ពចំពោះអ្នកបើកបររថយន្ត ហើយត្រូវពាក់មួកសុវត្ថិភាព ចំពោះអ្នកបើកបរម៉ូតូ ទាំង​អ្នករួមដំណើរពីក្រោយ , កុំបើកបរហួសល្បឿនកំណត់ , ត្រូវបំពេ​ញលក្ខខណ្ឌ​យានជំនិះរបស់​ខ្លួន​ឲ្យបានគ្រប់គ្រាន់,​សូមកុំបើកបរ ពេលពិសា​រគ្រឿងស្រវឹង ដើម្បីរក្សាការពា​រអាយុជីវិតខ្លួនឯង និ​ង​ជីវិត​អ្នកដទៃ ស្របតាមទិសស្លោក " ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ " ។

ជាមួយគ្នានោះ​ដែរ ក្រុមការងារ ក៏បានអប់រំផ្សព្វផ្សាយដល់អ្នកដំណើរទាំងឡាយ អោយលើកកំព​ស់កា​រប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ហានិភ័យនៃការឆ្លងជម្ងឺកូវីដ១៩ តាមរយៈវិធាន​ការអនាម័​យស្អា​ត ៣យ៉ាង និងអនុវត្តអោយបា​នខ្ជាប់ខ្ជួន តាមសារអប់រំរបស់ក្រសួងសុខាភិបាល ពិសេសសា​រសម្តេច​តេជោ ហ៊ុន សែន ដែល​បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ រក្សាអោយ​បានសុវត្ថិភា​ពផ្ទាល់ខ្លួន ហើយត្រូវធានាថា " ក្រោយថ្ងៃសម្រាក​ចូលឆ្នាំនេះ មិនមានការឆ្លងជម្ងឺកូវីដ១៩ ចូលក្នុង​សហគមន៍ ទេ"។ដោយសាររដូវនេះ ជារដូវវស្សា ក្រុមការងារ ក៏បានធ្វើការណែនាំបន្ថែម អំពី ការរ​ក្សាអ​នាម័យលំនៅដ្ឋាន ការកំចាត់ដង្កូវទឹក បំបាត់ជម្រកមូសខ្លា ការគេងក្នុងមុង ដើម្បីបង្ការការពារ កុំអោយឆ្លង​ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម ផងដែរ ។

ក្នុងថ្ងៃទី១ នៃយុទ្ធនាការនេះ សាខាបានប្រើប្រាស់ម៉ាស់៦៤បន្ទះ, ទឹកអាល់កុលលា​ងដៃ៥លីត្រ, បានចែ​កខិតប័ណ្ណអប់រំសុវត្ថិភាពចរាចណ៍ចំនួន៥មុខ ស្មើនឹង១៥៤សន្លឹក, ចែកខិតប័ណ្ណរូបភា​ពវិធី​លាងសម្អាតដៃជាមួយសាប៊ូនឹងទឹ​កស្អាត, ទប់ស្កាត់ហានិភ័យជម្ងឺកូវីដ១៩ , បិទ sticker ចំណាំងផ្លា​តលើម៉ូតូ រ៉ឺម៉កសណ្តោង ចំនួន ៨០សន្លឹក និងមានអ្នកចូលរួម សរុប ចំនួន ៣,១៦៨ នាក់ ក្នុងនេះមា​នរ​ថយន្ត៦២៦គ្រឿង និង ម៉ូតូ១,០៣២គ្រឿងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1187 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
49054 នាក់
ខែនេះ :
282746 នាក់
3 ខែនេះ :
649553 នាក់
សរុប :
13944926 នាក់