ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មេបញ្ជាការស្តីទី អញ្ជើញចុះត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ សម្ភារយោធូបករណ៍ មធ្យោ​បាយ​ដឹក​ជញ្ជូន និង​សម្ភារ ត្រៀមជួ​យសង្រ្គោះពលរដ្ឋ ជួបគ្រោះមហន្តរា​យធម្មជាតិ​ផ្សេងៗ
Sat,15 August 2020 (Time 08:58 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 415នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទប​ញ្ជារបស់មេបញ្ជាការ កងទ័ព​ជើងគោក និង​មេ​បញ្ជា​ការ យោធភូមិភាគទី៥ ដើម្បីត្រៀមកម្លាំង​អន្តរាគមន៍ ដោះស្រា​យនូវបញ្ហាកើតឡើងជា​ យថា​ហេតុ​ផ្សេងៗ ក្នុងអំ​ឡុងពេល​ឈប់​សម្រាក សងបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ រួមទាំងថ្ងៃសៅរ៍ អា​ទិត្យសរុបរយះពេល៩ថ្ងៃ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​ ឆ្នាំ២០២០​ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជា​ការស្តីទី កងពល​តូចថ្មើរ​ជើង​លេខ៥១ បានដឹកនាំកម្លាំង​អញ្ជើញចុះត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ សម្ភារ យោធូបករណ៍ មធ្យោ​បាយដឹក​ជញ្ជូន និងសម្ភារ ត្រៀមជួយសង្រ្គោះ​ប្រជាពល​រដ្ឋ ដោយ​គ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលស្ថិតនៅ​ភូមិជប់​វារី ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ។

លោកមេបញ្ជាការស្តីទី បញ្ជាក់ថា កម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង ត្រៀម​សហការ​ជាមួយក​ម្លាំងសមត្ថិកិ​ច្ចគ្រប់ប្រភេទ អជ្ញាធរមូ​លដ្ឋាន ក្នុង​ភូមិសាស្រ្ត ទទួលខុស​ត្រូវ ដើម្បីចូល​រួម​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គម ទប់ស្កាត់ និងបង្រ្កាប​​ឲ្យបានទាន់ពេលវេលា រាល់​អំពើហឹង្សា ឧក្រិដ្ឋកម្ម ឃាតកម្ម និងភេរវកម្ម ដើម្បីឲ្យប្រជា​ពលរដ្ឋ គ្រប់ស្រទាប់ គ្រប់សញ្ជាតិ បាន​កំសាន្តសប្បាយ ប្រកបដោ​យសុខសុវត្ថិភាព។

ចំពោះច្បាប់ឈប់សម្រាក​ត្រូវប្តូរវេនគ្នា តាម​បទបញ្ជា របស់ថ្នាក់លើ ដោយមាន​ចុះហត្ថ​លេខា​ពីមេ​បញ្ជាការ តាមឋា​នានុក្រម ហើយត្រូវ​អនុវត្តន៍តាមការ​ណែនាំ និងវិធានការការពា​រជម្ងឺឆ្លងកូវីដ​១៩ របស់ក្រសួងសុខាភិបាល។
ជាងនេះទៅទៀត លោក​មេបញ្ជាការស្តីទី បានសង្គាត់ធ្ងន់ថា ក្នុងតួនា​ទីភារកិច្ចជាកងកម្លាំងទាំងអស់ ត្រូវ​គោរព អនុវត្ត​ន៍រាល់បទបញ្ជារបស់ថ្នាក់លើ​ដាក់ចុះ ស្មោះត្រង់ ការពារដាច់ខាត ជាតិ សាសនា ព្រះ​មហាក្សត្រ រាជរដ្ឋាភិបាល ការពារអោយបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់​ធ្នាប់​សង្គម ជាតិមាតុភូមិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2411 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50278 នាក់
ខែនេះ :
283970 នាក់
3 ខែនេះ :
650777 នាក់
សរុប :
13946150 នាក់