ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបានរថយន្តសង្គ្រោះ ០១ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកឧកញ៉ា....
Sat,15 August 2020 (Time 03:33 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 417នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានរៀបចំអបអរសារទរ ពិធីប្រគល់ និងទទួលរថយន្តសង្រ្គោះចំនួន០១គ្រឿង ជាអំណោយដ៏ថ្លៃថ្លាបំផុត សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា និងលោក ឧកញ៉ា សុខ វណ្ណា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងមូល សូមលំឱ្យនកាយ ថ្លែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំទ្វេរតែងផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត ជួយដល់កងកម្លាំងគ្រប់ប្រភេទ ដោយមិនគិតពីការនឿយហត់ ការលំបាក និង អាយុជីវិត។

យើងខ្ញុំជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ សូមគោរពដឹងគុណ សម្ដេចទាំងទ្វេរ និងប្ដេជ្ញា លះបង់គ្រប់យ៉ាងដើម្បីការពារនូវសុខសន្តិភាព និងការពារមាតុភូមិកម្ពុជា និង អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជាការ បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងគោរពជូនពរលោក ឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា ឯកឧត្តម ឌួង អេលីត នាយកពិធីការ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឧកញ៉ា សុខ វណ្ណា និងប្រតិភូទាំងអស់ជួបតែពុទ្ធពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លាតឡើយ និងជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ។

ក្រោយបញ្ចប់កម្មវិធី លោកឧ/ត្រី បោន ប៊ិន មេបញ្ជាការអហខេត្ត បានរៀបចំបាយសាមគ្គី ក្នុងនោះដែរលោកឧកញ៉ា ជា រតនា និង លោកជំទាវ ឧកញ៉ា លី ហៀក រតនា បានឧបត្ថម្ភថវិកាចំនួន ២៥០០ដុល្លាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
852 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
48719 នាក់
ខែនេះ :
282411 នាក់
3 ខែនេះ :
649218 នាក់
សរុប :
13944591 នាក់