ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សាខាកា​កបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងមន្ទីរសាធា​រណការ និងដឹកជញ្ជូនខេត្ត បើកយុទ្ធ​នាកា​រអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិ​ភាពចរាច​រណ៍ផ្លូវគោកថ្មី ​នៅស្រុកចំនួនពី​រក្នុងខេត្ត
Sat,15 August 2020 (Time 02:12 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 336នាក់)


ខេត្តកំពង់ធំ៖ក្នុងឱកា​សអញ្ជើញ​ជាអធិប​តីក្នុងពិធី​យុទ្ធ​នា​ការអប់​រំផ្សព្វផ្សាយ ស្តីពីសុវ​ត្ថិភាពចរា​ច​រណ៍​ផ្លូវ​គោក​ និងចែកមួក​សុវត្ថិភាពដ​ល់បងប្អូ​នប្រជាព​លរដ្ឋ ដែល​បានចូលរួមឆ្លើយសំនួរត្រូវ ក្នុង​គោ​លបំណង ដើម្បីបញ្ញា​ក់ស្មារតី ដល់បងប្អូន​ប្រជាពលរដ្ឋ ដែលជាអ្នកប្រើ​ប្រាស់ផ្លូវទាំងអស់ ឲ្យ​យល់​ដឹង​អំពីច្បាប់ចរាចរ​ណ៍ផ្លូវគោកថ្មី និងចូល​រួម​គោរ​ពច្បាប់ចរា​ចរណ៍ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅទីតាំងពីរផ្សេងគ្នា ទីតាំទី១ គល់ស្ពានស្ទឹងសែន សួនកុមារ ក្រុង​ស្ទឹង​សែន ទីតាំងទី២ ជិតវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំនោះ ឯកឧត្តម សុខ លូ អភិ​បាល នៃគណៈអភិបាលខេត្តកំពង់ធំ បាន​មានប្រសាសន៍លើកឡើងថា យុទ្ធនាកា​រអប់រំ​ផ្សព្វ​ផ្សាយ សស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមាន​ការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិ​អាទិភាព​ និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេល​បើកបរ​ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លើសពីនេះទៀត ក្រុមការងារបានរៀបចំកម្មវិធី សំណួរចម្លើយ ពាក់ព័ន្ធនឹង​ច្បាប់ចរាចរណ៍​ផ្លូវគោ​កថ្មី ដើម្បីទទួល​បានមួកសុវត្ថិភាព និងរង្វាន់​ផ្សេងទៀត ព្រមទាំងចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោកថ្មី។

សូមជំរាបដែរថា ក្នុងយុទ្ធនាការទាំងពីរទីតាំងខាងលើនេះ បានប្រើប្រាស់សម្ភារ និងឯក​សារមួយ​ចំនួន រួមមាន៖ខិតប័ណ្ណផ្សព្វផ្សាយចំនួន៧៥០ក្បាល-សន្លឹក សៀវភៅ​ឣប់រំមូល​ដ្ឋានគ្រឹះ​សុវត្ថិ​ភាព​ចរា​ចរណ៍ ចំនួន​២៧០ក្បាល មួកសុវត្ថិភាពចំនួន ៤៧មួក។

សូមបញ្ចាក់ដែរថា ពិធីនេះមានការអញ្ជើញ​ចូលរួមពីពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គណ:​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសមាជិក សមាជិកា​រគណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រ
ហ​ម​កម្ពុជា អ្នកស្ម័គ្រចិត្តកាកបា​ទក្រហម នគរបាលចរាចរណ៍ផ្លូវគោក ក្រុង ស្រុក ខេត្ត ប្រមាណជិត ៣០០នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1614 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
49481 នាក់
ខែនេះ :
283173 នាក់
3 ខែនេះ :
649980 នាក់
សរុប :
13945353 នាក់