ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​អគ្គលេ​ខាធិការ​អាជ្ញាធរជាតិ ប្រយុទ្ធ និងជំងឺអេដស៍
Fri,14 August 2020 (Time 09:52 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 372នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹង​ត្រែង ​កាលពី​ព្រឹក​ថ្ងៃព្រ​ហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បាន​ទទួលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនិង ជំងឺអេដស៍ និងក្រុម​ការងារ​ ក្នុងគោលបំណង​ដើម្បីសិក្សាស្វែង​យល់​ពីការងារឆ្លើយត​ប​ការប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ ក្នុងខេត្តស្ទឹងត្រែង។

នាឱកាសនោះ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ បាន​សម្តែង​នូវការ​កោតសរសើរ ​ចំពោះការដឹកនាំរបស់​ឯកឧត្តមអភិបាលខេត្ត ធ្វើឱ្យ​មានកា​ររីកច​ម្រើន​លើគ្រប់វិស័យ។ទន្ទឹម​គ្នានេះឯកឧត្ត​មបានសម្តែងនូវ​មនោសញ្ចេតនា​យ៉ាងជ្រាលជ្រៅ​ចំពោះថ្នាក់​ដឹកនាំខេត្តស្ទឹងត្រែង ដែលមានការសហការល្អ និងការជួយជ្រោ​មជ្រែងលើការងារប្រយុទ្ធ នឹងជំងឺ​អេ​ដស៍ របស់ក្រុមការងារអាជ្ញាធរជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ រហូតទទួលបានជោគជ័យ ជាទីមោ​ទនៈ នាពេលកន្លងមក។

ក្នុងជំនួបពិភាក្សានេះ​ផងដែរឯកឧត្តម ម៉ុម សារឿន បានថ្លែងនូវការ​កោតសរសើរ​ដល់អាជ្ញាធរ​ ជា​ពិសេ​សមន្ត្រីជំនាញពាក់ព័ន្ធ បាននឹ​ងកំពុងខិ​តខំបំពេញកា​រងារទាក់ទងនឹងជំងឺអេដស៍នេះ បើទោះ​ជាមា​នពេលខ្លះជួបប្រ​ទះនូវស្ថានភាពដ៏លំ​បាកក្នុងការអនុវត្តការងារយ៉ាងណាក៏ដោយ។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តឲ្យអាជ្ញា​ធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និង​ក្រុមការ​ងារពាក់ព័ន្ធទាំងអស់ ឲ្យបន្តសហ​ការពេញការងារ អប់រំផ្សព្វផ្សាយ អំពីវិធានការការ​ពារការ​ឆ្លងមេ​រោគអេដស៍ ដល់ប្រជាពលរដ្ឋនៅ​តាមមូលដ្ឋានឲ្យបានទូលំទូលាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1757 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
49624 នាក់
ខែនេះ :
283316 នាក់
3 ខែនេះ :
650123 នាក់
សរុប :
13945496 នាក់