ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្តេចតេជោ ហ៊ុន សែន ​អញ្ជើញដឹក​នាំកិច្ចប្រជុំ​ពេញអង្គគ​ណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និង​ឆ្លងលើ​របៀបវារៈមួយចំ​នួន
Fri,14 August 2020 (Time 06:19 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 454នាក់)


រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណា​ចក្រ​កម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព​ដើ​ម្បី​ពិភា​ក្សា និង​ឆ្លងលើ​របៀបវារៈ​មួយចំ​នួន។

បើតាមលិខិតអញ្ជើញ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី ពិភា​ក្សា និង​ឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាង​គោលនយោបាយជា​តិស្តីពី​ដំឡូងមី ២០២០-២០២៥។
២-​សេចក្តីព្រាងរបា​យការណ៍ស្តីពីវឌ្ឍនភាព ​នៃការអនុវត្តគោ​លនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សា​ហ កម្មកម្ពុ​ជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨។
៣-​បញ្ហាផ្សេងៗ សំណើសុំការ​យល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពី​ស្ថាប័ននីតិប្បញ្ញត្តិ​៖
៣.១-​សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុង​កុង​នៃសាធារណរដ្ឋប្រជាមានិតចិន។
៣.២-​សេចក្តីព្រាងច្បាប់ស្តីពីវិសោធ​នកម្មក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសាធាតុបំផ្លាញ ស្រទាប់អូហ្សូន។
៣.៣-សេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័​តយល់ព្រមឱ្យព្រះរាជា​ណាចក្រកម្ពុជា ចូល​ជាសមាជិក នៃអនុស​ញ្ញា​មីណាម៉ាតាស្តីពីបារ៉ត។
៣.៤-​សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម​លើ អនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
៣.៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ សន្ធិសញ្ញាស្តីពីការជួយ​គ្នាទៅវិញទៅមកផ្នែក​ច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26427 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
59777 នាក់
ខែនេះ :
282796 នាក់
3 ខែនេះ :
651089 នាក់
សរុប :
13925011 នាក់