ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តព្រះវិហា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ​អភិបាលខេត្តព្រះវិហារ​ ដើម្បីពិ​និត្យ និងអនុ​ម័តគ​ម្រោងផែន​ការ​លទ្ធកម្ម និងគ​ម្រោង ថវិកាប្រចាំឆ្នាំ២០២១ របស់រ​ដ្ឋបាល​ខេត្ត
Fri,14 August 2020 (Time 11:18 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 471នាក់)


ខេត្តព្រះវិហារ​៖ក្នុងកិច្ចប្រជុំគណៈអ​ភិបាល​ខេត្តព្រះវិហា​រ ដោយមានការចូលរួមពីលោក លោកស្រី​អភិបា​លរងខេត្ត លោក លោកស្រីនាយក-នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី​នាយ​កទីចា​ត់ការ ប្រធាន​អង្គភាពចំណុះរចនា​សម្ព័ន្ធសាលាខេត្តជាច្រើនរូប កាលពី​ព្រឹក​ថ្ងៃព្រ​ហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់លោក លោកស្រី អភិបាលរងខេត្ត និង​មន្ត្រីទាំងអស់ត្រូវ​បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបន្តខិ​តខំបំពេញ​តួនាទីភារកិច្ច ឱ្យបានសព្វ​ជ្រុងជ្រោយ តាមការបែង​ចែកតួនាទី ភារកិច្ច ដែលបានប្រគល់ជូន បន្តក្តាប់​នូវសភាព​ការណ៍​ទូទៅ​ក្នុងខេត្តលើ​គ្រប់វិស័យ ដើម្បីចូលរួមសហ​ការដោះស្រាយឱ្យបានទាន់ពេ​លវេលា ជាពិសេស ក្នុង​ឱកា​សវិសម្សកាល ឈប់សម្រាក៥ថ្ងៃ នាពេលខាងមុខនេះ ត្រូវដាក់វេនប្រចាំការ ក្នុងន័យ​រក្សាឲ្យ​បាននូវស​ន្តិសុខសណ្តាប់ធ្នាប់សាធារ​ណៈ តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនប្រ​ជាពលរដ្ឋឱ្យ បានកាន់តែល្អប្រសើរ និងទប់ស្កាត់ ក្រុម បង្កចលាចលសង្គមតាមរូបភាពផ្សេងៗ។

ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត បានជំរុញការដោះស្រាយ ទប់ស្កាត់ការកាប់រាន ទន្ទ្រាន ដី ព្រៃ និងគ្រប់គ្រងស្ថាន​ភាពឱ្យបានគ្រប់ទីតាំងទំនាស់ដីធ្លី ក្រែងជនឆ្លៀត ឱកាសធ្វើសកម្មភាព ស្រប​ពេលដែលមន្ត្រីរាជការយើង ឈប់សម្រាកខាងមុខនេះ។

លើសពីនេះ​ទៀត ត្រូវត្រៀមឆ្លើយតបគ្រោះ​មហន្តរាយដោយសារទឹកជំនន់ ឱ្យបាន​ទាន់ពេល​វេលា​ស្រប​ពេ​លរដូវវស្សា និងកំណើន​ជំនន់ទឹកភ្លៀងកាន់តែ​ហក់ឡើងជារៀងរាល់ថ្ងៃ ជាពិសេសកា​រងា​រដែលកំពុងប្រឈ​មខ្លាំ​ងនាពេលនេះ គឺជំងឺកូវីដ១៩ ដែលអភិបាលរង និងមន្រ្តី​ពាក់ព័ន្ធ ត្រូវណែនាំ​ដល់​អភិបាលក្រុង ស្រុក មន្ទីរជំនាញ ត្រូវខិតខំបន្តគ្រប់គ្រងស្ថិតិ និងមុខសញ្ញា ដែលត្រូវដាក់​ដោយឡែក ព្រមទាំង​វិធានការ យកសំណាកទៅធ្វើតេស្តរកលទ្ធផលជំងឺកូវីដ១៩ ឱ្យបានទាន់​ពេលវេលា ការចុះណែនាំ​ប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្ន អនុវត្តវិ​ធានការសុខាភិ​បាល ដោយរក្សាគម្លាត សុវត្ថិភាព ការអនាម័យដោយ​ការលាងដៃនិងសាប៊ូ អាល់កុលជាប្រចាំ ជាមួយ​គ្នានេះ ត្រូវ អប់រំ ណែនាំ ទប់ស្កាត់ការរីក​រាលដាលនៃជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺ គ្រុនឈិ​កផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2245 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50112 នាក់
ខែនេះ :
283804 នាក់
3 ខែនេះ :
650611 នាក់
សរុប :
13945984 នាក់