ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី១៥ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត
ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត លើកទី១៥ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះបានលើកឡើងនូវរបៀបវារៈចំនួន៦សំខាន់ៗរួមមាន៖
១-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកា(២០២១-២០២៣) និងគម្រោងផែនការថវិការដ្ឋបាលខេត្តឆ្នាំ២០២១
៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែសីហា ឆ្នាំ២០២០
៥-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សា ដោយកំណត់យកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
៦-បញ្ហាផ្សេងៗ។
សូមជំរាបដែរថា កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយមេបញ្ជាការកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត សរុបចំនួនជាង១១០រូប៕