ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀតនិងអ្នកជាសះស្បើយចំនួន៣នាក់
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ស្តីអំពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត ជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ី
-បុរសអាយុ ២៦ឆ្នាំ មានអាស័យនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
-បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅក្រុងសៀមរាប ខេត្តសៀមរាប
-បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅស្រុកសំពៅលូន ខេត្តបាត់ដំបង
បុរសទាំង៣នាក់ខាងលើ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០៦របស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំណែកបុរសអាយុ ២៧ឆ្នាំ មានអាស័យស្នាក់នៅភូមិអំពិលឃុំប៊ុស១ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។លទ្ធផលវិភាគវត្ថុ សំណាកតេស្តលើកទី០៥របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្រសួងសុខាភិបាលបញ្ចាក់ថា ទន្ទឹមនឹងក៏មានអ្នកព្យាបាលជាសះស្បើយចំនួន៣នាក់ផងដែររួមមានៈ
-បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។បុរសទាំង០២នាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែជធានីភ្នំពេញ។
-បុរសអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋានៅភូមិព្រះស្រែ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាក្រុមទាហាមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរមកកាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ