រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» បណ្តាលឲ្យស្លាប់៥ របួស៤ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ករណីរំលំដងស្ទូច នៅក្នុងការដ្ឋានសាងសង់បុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» បណ្តាលឲ្យមនុស្សចំនួន៥នាក់បានស្លាប់ និង៤នាក់រងរបួស បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យដីថ្មីក្រុងប៉ោយប៉ែត បន្ទាប់ពីជនរងគ្រោះកំពុងនាំគ្នាអង្គុយលេងបៀនៅក្នុងផ្ទះជាប់របងបុរី ដែលកំពុងសាងសង់។
ហេតុការណ៍ដែលគួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៤និង២០នាទីរសៀល ថ្ងៃពុធ ៨រោច ខែស្រាពណ័ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នៅចំណុច ខាងក្រោយប្រៃសនីយ៍ ស្ថិតនៅស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តមន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទាំង៥នាក់រួមាន៖
ទី១-ឈ្មោះ ឈាន ហុង ភេទស្រី អាយុ៤៤ឆ្នាំ
ទី២-ឈ្មោះ ឌឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំ
ទី៣-ឈ្មោះ លឿប ឡាក់ ភេទស្រី អាយុ៥៥ឆ្នាំ
ទី៤-ឈ្មោះ សេង មុយគា ភេទស្រី អាយុ៥៧ឆ្នាំ
ទី៥-ឈ្មោះ ចូវ លី ភេទស្រី អាយុ៤៩ឆ្នាំ។
ចំណែកអ្នករបួសទាំង៤នាក់រួមមាន៖
ទី១-ឈ្មោះ ផល សុដាលីន ភេទស្រី អាយុ៣៣ឆ្នាំ
ទី២-ឈ្មោះ កា សុម៉ាមាន ភេទស្រី អាយុ៣៤ឆ្នាំ
ទី៣-ឈ្មោះ សៅ រិទ្ធ ភេទស្រី អាយុ៤១ឆ្នាំ
ទី៤.ឈ្មោះខាន់ ចាន់ឌី ភេទស្រី អាយុ២៧ឆ្នាំ(ស្រាល)។អ្នកទាំងអស់រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តមន្ទាយមានជ័យ។
ពាក់ពន្ធ័ទៅនឹកករណីខាងលើនេះ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្រុមហ៊ុនសំណង់បានស្ទូចផ្ទាំងជញ្ជាំងស៊ីម៉ង់ត៍ឡើង លុះស្ទូចមិនទាន់បានពាក់កណ្តាលផង ក៏ស្រាប់តែដួលរំលំទាំងកំរោលតែម្តង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស បញ្ជូនទៅសង្គោះនៅឯមន្ទីពេទ្យភ្លាមតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម គេសង្គេតឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីនៃរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ អធិការ អធិការរង រួមនិងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើន បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងអន្តាគមន៍យ៉ាងសស្រះសស្រាំ។
ក្រោយពីកើតហេតុសាកសព ត្រូវបានដឹកយកទៅកម្គល់នៅវត្តម៉ុងចិន។ដោយឡែកទីតាំងបង្កហេតុសមត្ថកិច្ចកំពុងពិនិត្យ សាកសួរ ដើម្បីអនុវត្តតាមនិតិវិធី៕