ថៃប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន១ខែទៀត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា
រាជធានីភ្នំពេញ៖ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន១ខែទៀត គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ចេញថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។
ក្នុងនោះស្ថានទូតបានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាលថៃ ឲ្យបានខ្ជាប់ខ្ជួនមានប្រសិទ្ធភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បន្តទៀត៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលមានដូចខាងក្រោម៖