ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង័្សយ​ចំនួន០២នាក់ ដែលជាប់ពា​ក់ពន្ឋ័ករណីគ្រឿ​ងញៀន ​ត្រូវបានកម្លាំងន​គរបាលក្រុងបាត់​ដំបង​ចាប់ឃាត់ខ្លួន
Sat,01 August 2020 (Time 12:47 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 413នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទ​បញ្ជារបស់លោកឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នង​កា​រដ្ឋាន​នគរបាលខេត្តបាត់ដំបង និងតាមការណែនាំជំនាញពី​លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង​ការរងផែនការងារប្រឆាំងគ្រឿង​​ញៀននៃស្នងការដ្ឋាន កាលពីថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោកវរសេ​នីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង​ផ្នែកជំនាញគ្រឿង​ញៀន នៃអធិការដ្ឋាន​ធ្វើការបង្ក្រាប​ករណីរក្សា​ទុក ដឹកជញ្ជូ​នឬជួញ​ដូរដោយខុសច្បាប់នូវសារធា​ញៀនបាន​មួយករណី​នៅក្នុងមូលដ្ឋាន​ក្រុមទី០៧​ ស្ថិតនៅភូ​មិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនជនសង័្សយ​បានចំនួន០២នាក់គឺ៖

ទី១-ឈ្មោះ រុំ ប៊ុនរិទ្ធ ហៅ រ៉ាក់ញ៉ាញ់ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង ។
២-ឈ្មោះ ស៊ូ តាំ ភេទប្រុសអាយុ ៦០ឆ្នាំ រស់នៅ​ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបា​ត់​ដំបង។

វត្ថុតាងដកហូតបានរួមមាន​៖
១-ថ្នាំញៀនប្រភេ​ទមេតំហ្វេតាមីន ម៉ាទឹកកក ICE ទម្ងន់ចំនួន២៨ថង់ ទម្ងន់៣៨,៤៨ក្រាម
២-ម៉ូតូចំនួ​ន០១គ្រឿង
៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង
៤-កាបូបចំនួន០២។

បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿង ​បញ្ជូនទៅ​ការិយា​ល័យ​ជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16100 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
41971 នាក់
ខែនេះ :
303466 នាក់
3 ខែនេះ :
668914 នាក់
សរុប :
13968954 នាក់