ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តមជាវ តាយ អភិបាល​ខេត្ត​កំពត ដឹកនាំមន្ត្រីក្រោមឱវាត ចុះជំរុញ​ដោះស្រាយសំណូម​ពរព​លរដ្ឋ រស់នៅ​ក្នុងស្រុកទឹកឈូ បញ្ហា​ផ្លូវ ស្ពាន
Mon,10 August 2020 (Time 08:04 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 436នាក់)


ខេត្ត​កំពត៖ដើម្បី​ជំរុញការ​ដោះស្រាយ​ឆ្លើយតបជាបន្ទាន់ទៅ​នឹងសំណូម​ពរ ប្រជាពលរដ្ឋនៅក្នុងមូល​ដ្ឋាននៃ​ឃុំចំនួន២ គឺឃុំត្រពាំងសង្កែ និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពាក់ព័ន្ធស្ពាន និងផ្លូវ កាល​ពីសៀលថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ​សីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយនឹង​អភិបាលរ​ងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបប្រជាពលរដ្ឋដោយផ្ទាល់។

ជាលទ្ធផល នៃការដោះស្រាយរួមមាន៖
ទី១-ស្ពានកំពុងសាងសង់នៅចំណុចមុខសាលាឃុំត្រពាំងព្រីង បានដាក់លូសម្រាប់​កាប្រើប្រាស់ជាប​ណ្តោះអាសន្នក្នុងការធ្វើដំណើរយ៉ាងមមាញឹករបស់បងប្អូនប្រជាពលរដ្ឋក្នុងរដូវភ្លៀងដែលទឹកកំពុងហូរខ្លាំងឆ្លងកាត់ផ្លូវនេះ។ចំណុចស្ពាននេះស្ថិតនៅលើផ្លូវលេខ១៣៩ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៣៣ ដែលមានប្រវែង១១គីឡូម៉ែត្រ ដែលកំពុងអនុវត្តសាង​សង់ដោយ​ក្រុមវិ​ស្វក​ម្មនៃកងខេមរភូមិន្ទ។
ទី២- បានដោះស្រាយបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំផ្លូវមួយខ្សែក្នុងភូមិអង្គ ឃុំត្រពាំង​ព្រីងមាន​ប្រវែង ១០០០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំរបស់ឃុំ។
ទី៣-បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រមាណចំនួន២០គ្រួសារ ស្នើសុំពង្រីកផ្លូវ ឲ្យមានទំ​ហំទទឹង២ម៉ែត្រ ប្រវែងជិត៣០០ម៉ែត្រចូលផ្ទះរបស់ពួកគាត់ ដែលបច្ចុប្បន្នផ្លូវនេះ​មានភាពតូច​ចង្អៀត ប៉ុន្តែពាក់ព័ន្ធនឹងការប៉ះពាល់ផ្ទះប្រជាពលរដ្ឋសងខាងផ្លូវចំនួន ៣គ្រួសារ ដែល​មានកា​រដោះ​ស្រាយមិនទាន់ចេញលទ្ធផលអស់រយៈពេលច្រើនឆ្នាំកន្លងមក។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិ​បាលខេត្ត បានស្នើឲ្យប្រជាព​លរដ្ឋមានការ​យោគយល់សម្រប​សម្រួល​គ្នា ហើយឯកឧត្តម​អភិបាលខេត្ត បានសម្រេចពង្រីក និងធ្វើផ្លូវនេះ​ដោយចាក់ជាផ្លូវ​បេតុងជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាសាធារណៈ។
ទី៤-បានដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ សំណូមពរជួយពង្រីកនិងចាក់គ្រួសក្រហម ផ្លូវចូល​ផ្ទះ​ដើម្បីអាចឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយម៉ូតូ ក្នុងនោះ ឯកឧត្តមអភិបាល​ខេត្ត បានផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀល សំរាប់ទិញគ្រួសក្រហមចាក់លើផ្លូវនេះ។

ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍សំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ដោយបាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែរួម​សុខរួមទុក្ខ​ និងរួមការដោះស្រាយបញ្ហាសំណូមពរក្តីកង្វល់ ការលំបាកជូន​ប្រជាពលរដ្ឋនៅ​គ្រប់មូលដ្ឋានទូទាំ​ងប្រទេស។ជាងនេះទៅទៀត​ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំផ្ដាំផ្ញើ និងជំរុញដល់​អាជ្ញាធរនិងជំនាញ លើការដោះស្រាយពាក់ព័ន្ធ ស្ពាននិងលូ តាមផ្លូវលេខ១៣៩ ខណៈផ្លូវនេះបាន និងកំពុងដំណើរការសាងសង់ដែល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមគម្រោង​ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងរមែងជួបបញ្ហាការឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងរដូវភ្លៀង។

ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត បានឧត្តម្ភថវិ​កាដល់កំលាំងនគរបាលប៉ុស្តិ៍ និងប្រជាការពា​រចំនួន២​០នាក់​ម្នាក់ៗ​ថវិកា២០,០០០៛ សរុបថវិកា៤០០,០០០៛ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26562 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
59912 នាក់
ខែនេះ :
282931 នាក់
3 ខែនេះ :
651224 នាក់
សរុប :
13925146 នាក់