បើកការប្រគួតបាល់ទះរវាង ស្ថាប័នកងរាជអាវុធខេត្ត ស្ថាប័នតំប្រតិបត្តិសឹករងខេត្ត ស្ថាប័ននគរបាលខេត្ត និងរដ្ឋបាលក្រុងសិរីសោភ័ណ ជាលក្ខណៈមិត្តភាព សាមគ្គីភាព
ខេត្តបន្ទាយមានជ័យ៖ស្ថាប័នកងរាជអាវុធខេត្តបន្ទាយមានជ័យ ស្ថាប័នតំប្រតិបត្តិសឹករងខេត្ត ស្ថាប័ននគរបាលខេត្ត និងរដ្ឋបាលក្រុងសិរីសោភ័ណ កាលពីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានបើកការប្រគួតបាល់ទះជាលក្ខណៈមិត្តភាព សាមគ្គីភាព នៅតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧត្តសេនីយ៍ត្រី ជឹម ប៊ុនអាង មេបញ្ជាការតំបត់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមកីឡាជាច្រើននាក់។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា ការប្រគួតបាល់ទះនេះ គឺដើម្បីលើកកំពស់ការយកចិត្តទុកដាក់ទៅលើវិស័យកីឡាគ្រប់ប្រភេទ របស់ខេត្តបន្ទាយមានជ័យ ក៏ដូចក្នុងន័យបង្ហាញពីស្មារតីសេ្នហា និងលើកស្ទួយវិស័យកីឡា ឲ្យបានកាន់តែរស់រវើក និងរីកចម្រើន បន្ទាប់ពីបាត់បង់ក្នុងទស្សវត្សន៍ទី៧០ សម័យខ្មែរក្រហម ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការប្រគួតបាល់ទះនេះ ការប្រគួតចាញ់ឈ្នះ វាមានសារៈសំខាន់ណាស់ សម្រាប់ការប្រគួតប៉ុន្តែ ស្មារតីស្រឡាញ់រាប់អានគ្នា ជាបងប្អូន និងសាមគ្គីភាព រវាងកីឡាក និងកីឡាក រវាងក្រុមមួយ និងក្រុមមួយ កាន់តែមានសារៈសំខាន់ថែមទៀត។ហើយសព្វថ្ងៃនេះ លោកអភិបាលខេត្ត កំពុងបំផុសប្រធានមន្ទីរ កងរាជអាវុធហត្ថ អង្គភាព ក្រុមហ៊ុន អាជីវករ និងសិស្សានុសិស្ស យុវជន យុវនារីនៅតាមមូលដ្ឋាន ព្រោះកំលាំងយុវជន និងយុវនារីជាចលករ និងជាសរសរទ្រូងរបស់ប្រទេសជាតិ ធ្វើយ៉ាងណាឲ្យយុវជន និងយុវនារីចូលលេងកីឡាគ្រប់ប្រភេទ ឲ្យបានច្រើននិងសកម្មផង ជៀសវាងពីការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន អបាយមុខផ្សេងៗ ក្មេងទំនើងជាដើម។
ជាងនេះទៅទៀតលោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កំពុងយកចិត្តទុកដាក់ នឹងលើកទឹកចិត្តដល់វិស័យកីឡា យ៉ាងខ្លាំងខ្លាបំផុត កក្តាទាំងអស់នេះហើយ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍលើវិស័យកីឡាយ៉ាងខ្លាំង៕