នគរបាលនារីរងគ្រោះជាច្រើនរូប ស្នើរសុំ សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ ដោយចោទថាលោកស្នងការនគរបាល ខេត្ត កំពង់ធំ កៀបសង្កត់ដើម្បីសម្រេចកាម តណ្ហារបស់ខ្លួន
ខេត្តត្បូងឃ្មុំ៖ ដោយយោងតាមពាក្យស្នើសុំ ដែលអង្គភាពគេហទំព័រ រស្មី ជាយដែន យើងទើបបានទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់នគរបាល ជានារីជាច្រើនរូប គោរពជូនស្នើសុំ សម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធករណីលោកស្នងការខេត្ត កំពង់ធំ បានកៀបសង្កត់កូនចៅដែលជានារី ភេទ ដើម្បីបំពេញកាមគុណ របស់ខ្លួន ។
យោងតាមខ្លឹមសារខ្លះៗ ក្នុងពាក់បណ្ដឹងអន្តរាគមន៍នោះ បានបង្ហាញថា ពួកគេជានារី មន្រ្តីនគបាលនៃស្នងកាដ្ឋាននគរបាលខេត្ត កំពង់ធំ បានរងគ្រោះដោយសារតែ លោកសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ មិនចេះអៀនខ្មាសបៀតបៀន កេរ្តិ៍ខ្មាស់ មកលើកូនចៅ ក្រោមឱវាទ ជានារីភេទ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នា បំពេញនូវសេចក្ដីត្រូវការ នៃកាមតណ្ហារបស់ខ្លួន មិនថាអ្នកមានប្ដី ឬអ្នកនៅលីវនោះទេ។ សេចក្ដីលម្អិត សូមអានលិខិតនៅខាងក្រោម ។
នគរបាលនារីទាំងនោះបានស្នើសុំសម្ដេចក្រឡាហោម ស ខេង សុំជួយអន្តរាគមន៍ រកយុត្តិធម៌ និងចាត់ការចំពោះ លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ក្រៅពីប្រព្រឹត្តអំពើថោកទាបមកលើនារីៗ ដែលជាកូនចៅ លោក អ៊ុក កុសល ក៏បានដឹកនាំបង្កើតបក្ខពួក ខ្សែស្រឡាយ ពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវាទដែលមិនអាចស្តារកិត្តិយសបានឡើយ ។
ពាក់ព័ន្ធលិខិតបែកធ្លាយនេះអង្គភាពគេហទំព័រ រស្មីជាយដែន យើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២ មិនអាចសុំការបកស្រាយពីលោកស្នងការ ខេត្ត កំពង់ធំ បាននោះទេព្រោះគ្មានលេខទូរសព្ទ ទោះជាយ៉ាងណាអង្គភាពយើងនឹងរង់ចាំការបកស្រាយពីលោកស្នងការនគរបាល ខេត្ត កំពង់ធំ រៀងរាល់ម៉ោងធ្វើការ៕