ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកយាយ​ពិការជើងវ័យ៨​០ឆ្នាំម្នាក់ លង់ទឹកប្រឡាយ​មុខផ្ទះ​ស្លាប់ នៅស្រុកថ្មពួក
Thu,09 July 2020 (Time 08:36 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 488នាក់)


ខេត្តបន្ទាយមានជ័យ៖លោកយាយពិ​ការជើងគ្មានកូនចៅ វ័យ៨០ឆ្នាំម្នាក់ ​ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញលង់ទឹកប្រឡាយ​មុខផ្ទះស្លាប់ កាលពីវេលាម៉ោង១១​និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ ញឹប​ ខួ​ម​ អាយុ៨០ឆ្នាំ មុខ​ខរបរដើរ​រើសអេតចាយជនពិកាជើងខាងឆ្វេង មាន​ស្មារតីវង្វេង រស់​នៅម្នាក់ឯង គ្មានកូនចៅ គា​ត់ចូលចិត្តចិញ្ចឹមឆ្កែ​ច្រើន លោកយាយរស់មកដល់សពថ្ងៃនេះ ដោយ​សប្បុរស​ជនគេជូនបាយទឹមគាត់នៅក្បែរវត្ត រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយ​មាន​ជ័យ​។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានក្មេងបានដើរកាត់មុខផ្ទះរបស់គាត់ ក៏ប្រទះ​ឃើញសពលោកយាយ នៅក្នុងប្រឡាយក៏រត់មកប្រាប់ចាស់ទុំទៅមើល និងស្រង់សពដាក់លើគោក ។ក្រោយពីទទួលបា​ននូវព័ត៌មាន នគរបាលជំនាញ​និងប៉ុស្តិ៍រដ្ឋបាល បានសហការណ៍​ជាគ្រូពេទ្យ បាន​ចុះធ្វើការពិនិត្យសព បានធ្វើការសន្និដ្ឋានថា សពនេះពិតជាស្លាប់ដោយសារលង់ទឹក ពិត​ប្រាកដ​ព្រោះសំអាងថា ជនរងគ្រោះចុះដងទឹក បានរអិលខ្លួនធ្លាក់ចូលប្រឡាយ ដោយគ្មានអ្នក​ណាដឹង ម្យ៉ាងវិញទៀត​គាត់ចាស់ជរា វង្វេងស្មារតីទៀត​ គ្មានពាក់ព័ន្ធក្នុងបទល្មើសទេ។សពក្រោយពីពិនិត្យរួចបានប្រគល់ជូនអាចារ្យវត្តក្បែរផ្ទះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
572 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
33922 នាក់
ខែនេះ :
256941 នាក់
3 ខែនេះ :
625234 នាក់
សរុប :
13899156 នាក់