អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង នៅស្រុកថ្មគោល បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងគំនរភ្លើង
ខេត្តបាត់ដំបង៖ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង០៣ និងង៤០នាទីទៀបភ្លឺថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ កណ្ដាលខាងត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅក្នុងគំនរភ្លើង បន្ទាប់ផឹកស្រាស្រវឹងឡើងទៅលើផ្ទះចាក់គន្លឹះទ្វាខ្លួនឯងនៅក្នុងបន្ទប់ដេក។
សូមជំរាបដែរថា ផ្ទះដែលរងការឆាបឆេះនេះប្រភេទ(ថ្មក្រោម ឈើលើ) ដែលជាគេហដ្ឋានរបស់លោកពូ ផន និងអ្នកមីង វឿត(ជាឱពុក ម្ដាយ ជនរងគ្រោះ) ដោយឆេះផ្នែកខាងលើខ្ទេចគ្មានសល់ និងខាងក្រោមរងកាខូចខាតធ្ងន់ធ្ងរ។
ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យមានឈ្មោះ ទុយ ភឿន ភេទប្រុស អាយុ៣២ឆ្នាំត្រូវជា(កូនម្ចាស់ផ្ទះខាងលើ) សព្វថ្ងៃធ្វើការជាសន្តិសុខនៅធនាគារ មួយកន្លែងក្នុងទីរួមស្រុកថ្មគោល។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះផឹកស្រាស្រវឹងបានឡើងទៅលើផ្ទះហើយចាក់គន្លឹះទ្វាខ្លួនឯងនៅក្នុងបន្ទប់ លុះដល់ម៉ោងប្រហែល១២យប់ ក៏ឭសូរសម្លេងដូចជាកាប់ជញ្ជាំងនិងទ្វាផ្ទះ ស្រាប់តែដល់ម៉ោងកើតហេតុក៏ឃើញមានអគ្គីភ័យបានឆាបឆេះយ៉ាង សន្ធោសន្ធៅតែម្តង។
លោក គឹម ពៅ មេប៉ុស្ដិ៍នគរបាលប្រចាំឃុំគោកឃ្មុំ បានទំនាក់ទំនង និងសហការជាមួយសមត្ថកិច្ចជំនាញខេត្តបាត់ដំបង ដើម្បីធ្វើការសើបអង្គេតស្វែងរកកាពិតក្នុងមូលហេតុ នៃការឆេះនេះផងដែរជាលទ្ធផលនៃកាស៊ើបអង្គេត គឺការឆេះនេះបណ្ដាលមកពីកាឆ្លង ចរន្តក៍អគ្គីសនី។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕