ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កំពុងផ្សាដែ​កសង់រោង ​ដាក់លក់ទំនិញ ​ត្រូវបានអគ្គិស​នីឆក់ស្លាប់
Wed,08 July 2020 (Time 10:29 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 409នាក់)


ខេត្តបាត់ដំបង៖ជាងសំណង់ម្នាក់ ត្រូវបានឆក់ខ្សែស្លាប់ភ្លាមៗ ខណ:កំពុងផ្សា​ដែកសង់​រោងដាក់​លក់​ទំនិញ កាលពីវេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុ​ចក្រុមទី០​៧ ភូមិសា​លាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ វ៉ន មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជា​ជាងសំ​ណង់ មានទីលំ​នៅក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់​ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ​បានទៅស៊ីឈ្នួលសង់រោងលក់ទំនិញអោយ​ឈ្មោះ វី រ៉ា ភេទស្រី អាយុ៣៧ឆ្នាំ នៅចំណុចកើត​ហេតុ​ខាងលើ គ្រាដែលជនរងគ្រោះកំពុងផ្សាដែកនៅលើដំបូល ក៏បានលើកដែក​ទៅប៉ះ​នឹងខ្សែ​កាបអគ្គិ​សនី ក៏បណ្តាល​អោយឆ្លងចរន្តឆក់ធ្លាក់​ចុះមកដី ភ្លាមនោះក្រុមជាង​បាននាំគ្នាដឹក​យកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យដែរ តែជាអកុសល​ជនរង​គ្រោះបានស្លាប់ មុនពេលបញ្ជូន​មកកាន់មន្ទីរពេទ្យ​ទៅហើយ។

ក្រោយកើតហេតុសពជនរ​ងគ្រោះ ត្រូវបានក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
484 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
33834 នាក់
ខែនេះ :
256853 នាក់
3 ខែនេះ :
625146 នាក់
សរុប :
13899068 នាក់