មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង ជ្រកក្នុងរោងកន្លែងពុះដីឡូតិ៍លក់មួយកន្លែង នៅសង្កាត់ទឹកថ្លា
ខេត្តបន្ទាយមានជ័យ៖ខណៈមេឃកំពុងភ្លៀងមានមនុស្សមួយក្រុមមានគ្នាចំនួន៥នាក់ បានចូលទៅជ្រកក្នុងរោងកន្លែងពុះដីឡូតិ៍លក់ ក៏ស្រាប់តែរន្ទះបាញ់បណ្តាលឲ្យស្លាប់ចំនួន២នាក់នៅនឹងកន្លែង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដីបង់រំលោះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះសៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងជនរងគ្រោះម្នាក់ទៀត មានឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រីសុវណ្ណបានបញ្ជាក់ថា នៅពេលកើតហេតុនោះបុរសទាំង៥នាក់នោះ បាននាំគ្នាទៅកន្លែងគំរោងពុះលក់ដីឡូតិ៍នៅក្នុងភូមិទឹកថ្លា លុះដល់ម៉ោងជិត៥ល្ងាច ស្រាប់តែមានភ្លៀងយ៉ាងខ្លាំង អមទៅដោយខ្យល់កន្ត្រាក់ពេលនោះបុរសទាំង៥នាក់បានរត់ទៅជ្រក ក្នុងរោងគំរោងពុះដីឡូតិ៍លក់ស្រាប់តែ ត្រូវរន្ទះបាញ់ចំរោង បណ្តាលឲ្យស្លាប់បុរស់២នាក់នៅនិងកន្លែង ដោយមិនអាចជួយសង្គ្រោះបានចំណែក៣នាក់មិនមានអ្នកណារងរបួសនោះទេ។លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហើយសព ត្រូវបានក្រុមគ្រួសារដឹកយកមកផ្ទះចាត់តែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕