ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តកែប​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ នូវបទបញ្ជារបស់សម្តេចតេជោ អំពីការកាត់​ឆ្វៀល​ដីជូន​ពលរដ្ឋ រស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ
Sat,04 July 2020 (Time 09:52 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 485នាក់)


ខេត្តកែប៖ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាល នៃគណៈអភិបាលខេត្តកែប​ និងជាប្រធានគណៈ​បញ្ជា​កា​រឯកភាពខេត្ត​ បានណែនាំដល់មន្ទីរ​ អង្គភាពដែលពាក់ព័ន្ធជាពិសេសគឺ​ មន្ទីរបរិស្ថានខេត្ត មន្ទីរក​សិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ និងមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ខេត្ត​ គឺត្រូវត្រៀមសហការអោយបានល្អជាមួយក្រសួង ក្នុងការកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វ​ព្រៃ​របស់រដ្ឋ ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។ 

ឯកឧត្ដម​ មានប្រសាសន៍ណែនាំបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត​ កាលពីរសៀល​ថ្ងៃសុក្រ​ ៣កើត​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ត្រូវ​នឹង​ ថ្ងៃទី​០៣​ ខែកក្ក​ដា​ ឆ្នាំ​២០២០ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដាក់ចេញបទបញ្ជារ ស្តីអំពីការ​កាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការ​ពារផ្សេងៗ​របស់រដ្ឋ​ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរឯកឧត្ដម​ក៏បានណែនាំបន្ថែម ដល់មន្ទីរពាក់ព័ន្ធ​ រដ្ឋបាលក្រុង​ ស្រុក​ ត្រូវពិនិត្យ​ សិក្សា​ និងធ្វើ​ស្ថិតិអោយបានច្បាស់លាស់ប្រកបដោយតម្លាភាព​ និងសមធម៌នូវប្រ​ជាពលរដ្ឋដែល​បានតាំងទីលំនៅលើដីរដ្ឋកន្លងមក បង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ​ ដើ​ម្បីចេញប្លង់អោយពួកគាត់បានរស់នៅកាន់ស្របច្បាប់​ ជៀសវាងប្រជាពលរដ្ឋមានការភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកតទៅទៀត​។ 

ក្រៅពីនេះ​ ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែ​ប​ ​ក៏បាដាក់ចេញទិសដៅការ​ងារ​មួយចំនួនបន្ថែមទៀតសម្រាប់អនុវត្ត​ ជាពិសេស​ការការពារសន្តិសុខសណ្តាប់ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ​  អន្តរជាតិដែលមកទស្សនា​ សម្រាក​លម្ហែក្នុងខេត្ត​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8291 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49276 នាក់
ខែនេះ :
250000 នាក់
3 ខែនេះ :
687012 នាក់
សរុប :
15520944 នាក់