នគរបាលខេត្តបាត់ដំបងចុះប្រតិបត្តិការបង្រ្កាប ទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង នៅសង្កាត់ចំការសំរោង
ខេត្តបាត់ដំបង៖ទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង នៅចំណុចក្រោយផ្សារទំនើបភូពុយ ស្ថិតនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេតខេត្តបាត់ដំបង ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
បានចុះប្រតិបត្តិការបង្រ្កាប និងដកហូតបាននូវវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១៤និ៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។
ក្នុងកិច្ចប្រត្តិបត្តិការនេះសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមានៈ
-សម្ភារៈកែច្នៃ(ទទឹកភ្លៀង)
-វិទ្យុទាក់ទងចំនួន០៦គ្រឿង
-ឆ្នាំងសាកវិទ្យុទាក់ទងចំនួន០៣គ្រឿង
-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅចំនួន០២គ្រឿង។
ចំណែកមនុស្សវិញមិនមានការឃាត់ខ្លួនទេ ព្រោះមិនមានដោយមិនមានអ្នកទទួលខុសត្រូវ ម្យ៉ាងទៀត ល្បែងនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះមិនមានការស៊ីសង់លុយឲ្យឃើញទេគ្រាន់តែគេនិយាយតាមអាកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំ ឬដាក់ទោសបានទេ។
បច្ចុប្បន្នវត្ថុតាង ត្រូវបាននគរបាលយកមករក្សាទុក នៅស្នងការដ្ឋានបណ្តោះអាសន្នរងចាំការស្រាវជ្រាវបន្តទៀត៕