ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណីប៉ុនប៉ងឃាតកម្ម និងជួញដូរគ្រឿងញៀន
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរបស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្របគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចាត់ការតាមនីតិវិធី ពាក់ព័ន្ធលើករណីប៉ុនប៉ងឃាតកម្ម ។
ជនសង្ស័យមានឈ្មោះ យ៉ា រ៉ាទី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់ លោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងទឹកដីភូមិសាស្រ្ត ខណហឌប្ញស្សីកែវ រាជធានីភ្នំពេញ។ដោយជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងឃាត់កម្ម លើជនរងគ្រោះឈ្មោះ ម៉ាណ ណាស់ និងឈ្មោះ ទ្រី យ៉ា ហើយជនត្រូវចោទរូបនេះ ក៏មានជាប់ពាក់ពន្ធ័លើករណីមួយទៀតគឺប្រើប្រាស់ នឹងចែកចាយថ្នាំញៀនផងដែរ៕