ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញទី១៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញទី១៥ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត ជាច្រើនរូប ។
ក្រៅពីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១៤ និងរបាយការណ៍ប្រចាំខែកក្កដា ក៏មានពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សា សេចក្តីព្រាងប្រតិទិនការងារព្រមទាំងសេចក្តីព្រាងសេចក្តីណែនាំសម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ផងដែរ៕