ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ ​មេឃុំ ជំទប់ទី១ ជំទ​ប់ទី២ និងសមាជិ​កក្រុម​ប្រឹក្សា​ឃុំ នៃឃុំព្រៃនប់
Wed,29 July 2020 (Time 11:22 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 517នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិ​បាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ នៅព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធស​ករាជ ២៥៦៤ត្រូវនឹងថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២០ អញ្ជើញជា​អធិ​បតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទ​ទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ ​មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រៃនប់​។

​ពិធីនេះប្រារព្ធធ្វើឡើងនៅ​សាលឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ​មានការ​អញ្ជើញ​ចូល​រួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ-អង្គភាព សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិករដ្ឋបាលឃុំ មេភូមិ អនុប្រធានភូមិ សមាជិក​ភូមិ តំណាងអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ និងប្រជាពលរដ្ឋមូលដ្ឋាន ជាច្រើនរូបផងដែរ។

ក្នុងពិធីនោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងការ​កោតសរ​សើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុម ប្រឹក្សាឃុំ ដែលកន្លងម​កបានខិត​ខំ​ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបាន​នូវសមិទ្ធផល​ជាច្រើនសម្រាប់​ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ហើយសមិទ្ធផល​ទាំងនោះ គឺជាមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាឃុំ បន្តពង្រីក ពង្រឹងថែមទៀតដើម្បីអភិវឌ្ឍឃុំ ភូមិរប​ស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្ដម បានអបអរសាទរចំពោះលោក តេង រីតា ប្រធានក្រុមប្រឹក្សាឃុំ និងជាមេ​ឃុំព្រៃនប់ លោកស្រី ទួន សុខុន ជំទប់ទី១ លោក ពេត បូ ជំទប់ទី២ លោក តៀង តូនី ជាសមាជិក​ក្រុមប្រឹក្សាឃុំ និងលោកញ៉ែមជឿន ជាសមាជិកក្រុមប្រឹក្សាឃុំ ដែលត្រូវទទួល​ស្គាល់ស្រប​តាមប្រកា​សលេខ ២៨៨៣ ប្រក.ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០ របស់ ក្រសួងមហាផ្ទៃត្រូវអនុវត្តតួនាទី និង​ភារ​កិច្ច​របស់ខ្លួនដោយឈរលើមូលដ្ឋានច្បាប់គោលនយោបាយ និងលិខិតបទដ្ឋាន​គតិយុត្តដែល​មានចែកជាធរមាន និងសូមប្រកាន់ភ្ជាប់​នូវអភិក្រមរបស់សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា គឺ" ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះ​កាត់ " និងបាវច​នាពីរគឺ " កែទម្រង់ខាងក្នុង" និង "បង្កើតមិត្តខាងក្រៅ" ដោយសា្មរតីឯករាជ្យ។

ទន្ទឹមនោះដែរឯកឧត្ដមអភិបា​លខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្រធានក្រុម​ប្រឹក្សាឃុំ មេឃុំ ជំទប់​ទី១ ជំទប់ទី២ និងសមាជិកក្រុម ប្រឹក្សាឃុំដែលទើបទទួលការងារថ្មីដើម្បីជាមូល ដ្ឋានក្នុង​ការចាប់ផ្តើម​អនុវត្តការងារបំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋ ហើយឯ​កឧត្តមក៏​បានធ្វើកា​រផ្សព្វផ្សា​យពីការអនុវត្ត​កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរ​ងគ្រោះក្នុង​អំឡុងពេលជំងឺ កូវីដ-១៩» របស់​រាជរដ្ឋាភិបាល​ ក្រោមកា​រដឹកនាំរបស់​សម្តេចអគ្គម​ហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3625 នាក់
ម្សិលមិញ :
6389 នាក់
សប្តាហ៍នេះ :
60166 នាក់
ខែនេះ :
342746 នាក់
3 ខែនេះ :
844133 នាក់
សរុប :
16275464 នាក់